2 លោកក៏ហៅអ្នកនោះមកសួរថា តើរឿងអ្វីដែលអញឮនិយាយពីឯង ចូររៀបរាប់ប្រាប់ពីការឯងត្រួតត្រានោះមកមើលពីព្រោះឯងនៅត្រួតត្រាការទៀតពុំបានទេ
3 អ្នកដំរួតនោះគិតក្នុងចិត្តថា តើអញនឹងធ្វើអ្វី ដ្បិតចៅហ្វាយអញគិតដកការត្រួតត្រានេះពីអញចេញហើយ អញទៅកាប់ដីមិនកើតទេ និងទៅសូមទាន ក៏ខ្មាសគេដែរ
4 អញដឹងការដែលអញនឹងធ្វើហើយ ដើម្បីបើកាលណាលោកបណ្តេញអញ ពីការត្រួតត្រាចេញ នោះនឹងមានគេទទួលអញ ឲ្យទៅនៅផ្ទះគេមិនខាន
5 គាត់ក៏ហៅពួកកូនបំណុលរបស់ចៅហ្វាយគាត់មក គាត់សួរអ្នកដែលមកមុនថា តើអ្នកជំពាក់ចៅហ្វាយខ្ញុំប៉ុន្មាន
6 អ្នកនោះឆ្លើយថា ជំពាក់ប្រេង១រយប៉ោត រួចគាត់ប្រាប់អ្នកនោះថា ចូរយកសំបុត្រអ្នក ទៅអង្គុយសរសេរដាក់៥០វិញ ជាប្រញាប់ទៅ
7 រួចគាត់សួរទៅម្នាក់ទៀតថា ឯអ្នក តើជំពាក់ប៉ុន្មាន អ្នកនោះឆ្លើយថា ជំពាក់ស្រូវ១រយហាប គាត់ប្រាប់អ្នកនោះថា ចូរយកសំបុត្រអ្នក ទៅសរសេរដាក់៨០វិញទៅ
8 ចៅហ្វាយក៏សរសើរអ្នកត្រួតត្រាទុច្ចរិតនោះ ពីព្រោះគាត់បានប្រព្រឹត្តដោយឆ្លៀវឆ្លាត ដ្បិតមនុស្សរបស់ផងលោកីយ៍នេះ គេមានប្រាជ្ញាចំពោះជំនាន់គេ ជាជាងមនុស្សរបស់ផងពន្លឺទៅទៀត។