1 ទ្រង់មានព្រះបន្ទូលទៅពួកសិស្សថា នឹងធ្វើឲ្យបាត់ហេតុដែលនាំឲ្យរវាតចិត្ត នោះមិនបានឡើយ តែវេទនាដល់អ្នកណាដែលបង្កើតហេតុនោះឡើង
2 បើគេយកថ្មត្បាល់កិនយ៉ាងធំ ទៅចងកអ្នកនោះ ទំលាក់ចុះទៅក្នុងសមុទ្រ នោះមានប្រយោជន៍ដល់អ្នកនោះ ជាជាងទុកឲ្យនៅធ្វើហេតុនាំឲ្យកូនតូចណាមួយនេះរវាតចិត្តវិញ
3 ចូរប្រយ័ត្នខ្លួន បើបងប្អូនធ្វើបាបនឹងអ្នក ត្រូវឲ្យអ្នកបន្ទោសដល់គាត់ បើគាត់ប្រែចិត្តមកវិញ នោះចូរអត់ទោសដល់គាត់ចុះ
4 បើគាត់ធ្វើបាបនឹងអ្នក៧ដងក្នុង១ថ្ងៃ ហើយត្រឡប់មកនិយាយនឹងអ្នក៧ដងថា ខ្ញុំប្រែចិត្តហើយ នោះត្រូវឲ្យអ្នកអត់ទោសដល់គាត់ជាកុំខាន។