27 ដ្បិតនៅជំនាន់នោះ គេកំពុងតែស៊ីផឹក រៀបការប្ដីប្រពន្ធ ដរាបដល់ថ្ងៃដែលលោកណូអេបានចូលទៅក្នុងទូកធំ នោះទឹកក៏ជន់មកលិចបំផ្លាញគ្រប់គ្នាទៅ
28 ក៏ដូចជានៅជំនាន់លោកឡុតដែរ គេកំពុងតែស៊ីផឹក លក់ដូរ ដាំដំណាំ ហើយសង់ផ្ទះ
29 តែនៅថ្ងៃដែលលោកឡុតចេញពីក្រុងសូដុំមមក នោះមានភ្លៀង ជាភ្លើង និងស្ពាន់ធ័រ ធ្លាក់ពីលើមេឃមក បំផ្លាញគេទាំងអស់គ្នាបង់
30 នៅថ្ងៃដែលកូនមនុស្សលេចមក នោះក៏នឹងកើតមានដូច្នោះដែរ
31 ថ្ងៃនោះឯង បើអ្នកណានៅលើដំបូល ហើយមានទ្រព្យសម្បត្តិនៅក្នុងផ្ទះ នោះកុំឲ្យចុះមកយកឡើយ ឯអ្នកណាដែលនៅចំការក៏ដូច្នោះដែរ កុំឲ្យត្រឡប់មកវិញឲ្យសោះ
32 ចូរនឹកចាំពីប្រពន្ធលោកឡុត
33 អ្នកណាដែលរកចង់ឲ្យរួចជីវិត នោះនឹងបាត់ជីវិតទៅ ហើយអ្នកណាដែលបាត់ជីវិត នោះនឹងបានគង់នៅវិញ