32 ដ្បិតគេនឹងបញ្ជូនលោកទៅពួកសាសន៍ដទៃ គេនឹងសើចចំអកឲ្យ ត្មះតិះដៀល ហើយស្តោះដាក់លោក
33 រួចកាលគេបានវាយនឹងរំពាត់ហើយ នោះគេនឹងសំឡាប់លោកបង់ តែក្រោយ៣ថ្ងៃមក លោកនឹងរស់ឡើងវិញ
34 តែពួកសាវកមិនបានយល់សេចក្ដីទាំងនោះសោះ ពាក្យនោះជាពាក្យលាក់កំបាំងដល់គេ ហើយគេមិនបានយល់ជាថាដូចម្តេចទេ។
35 កាលជិតដល់ក្រុងយេរីខូរហើយ នោះមានមនុស្សខ្វាក់ម្នាក់ អង្គុយសូមទាននៅមាត់ផ្លូវ
36 គាត់ឮសូរសន្ធឹកមនុស្សទាំងហ្វូង ដែលដើរតាមនោះ ក៏សួរគេថា តើមានការអ្វី
37 គេប្រាប់គាត់ថា គឺព្រះយេស៊ូវ ពីស្រុកណាសារ៉ែត ទ្រង់យាងមក
38 រួចគាត់ស្រែកឡើងថា ឱព្រះយេស៊ូវ ជាព្រះវង្សហ្លួងដាវីឌអើយ សូមអាណិតមេត្តាដល់ទូលបង្គំផង