16 គេក៏ទៅជាប្រញាប់ ឃើញម៉ារា និងយ៉ូសែបនៅទីនោះ ព្រមទាំងព្រះឱរសផ្តេកនៅក្នុងស្នូកផង
17 កាលបានឃើញហើយ នោះគេក៏រ៉ាយរ៉ាប់រឿង ពីសេចក្ដីដែលទេវតាបានប្រាប់ពីព្រះឱរស
18 ហើយអស់អ្នកណាដែលឮ ក៏មានសេចក្ដីអស្ចារ្យ ពីពាក្យដែលពួកអ្នកគង្វាលបានប្រាប់មក
19 តែម៉ារា នាងរក្សាទុករឿងទាំងនោះ ដោយរំពឹងគិតតែក្នុងចិត្ត
20 ឯពួកអ្នកគង្វាល ក៏វិលត្រឡប់ទៅវិញ ទាំងសរសើរដំកើងដល់ព្រះ ដោយព្រោះគ្រប់ទាំងការ ដែលគេបានឮ ហើយឃើញនោះ ដូចជាទេវតាបានប្រាប់មក។
21 លុះដល់គំរប់៨ថ្ងៃ កាលត្រូវកាត់ស្បែកព្រះឱរស នោះគេថ្វាយព្រះនាមថា «យេស៊ូវ» ជានាមដែលទេវតាបានប្រាប់ មុនដែលទ្រង់មកចាប់ទំផ្ទៃ។
22 លុះដល់កំណត់ កាលត្រូវញែកចេញជាបរិសុទ្ធ តាមក្រឹត្យវិន័យរបស់លោកម៉ូសេ នោះក៏នាំយកព្រះឱរសទៅឯក្រុងយេរូសាឡិម ដើម្បីថ្វាយដល់ព្រះអម្ចាស់