លូកា 2:44-50 KHOV

44 ស្មាន​ថា ទ្រង់​គង់​នៅ​ក្នុង​ពួក​គេ ក៏​ដើរ​ទៅ​បាន​១​ថ្ងៃ ទើប​ចាប់‌ភ្លឹក​សួរ​រក​ទ្រង់ ក្នុង​ពួក​ញាតិ​សន្តាន និង​ពួក​អ្នក​ដែល​ស្គាល់​គ្នា

45 កាល​មិន​ឃើញ នោះ​ក៏​ត្រឡប់​ទៅ​រក​ទ្រង់​ឯ​ក្រុង​យេរូ‌សាឡិម​វិញ

46 លុះ​កន្លង​ក្រោយ​មក​៣​ថ្ងៃ នោះ​ទើប​ឃើញ​ទ្រង់​គង់​នៅ​កណ្តាល​ពួក​អាចារ្យ​ក្នុង​ព្រះ‌វិហារ កំពុង​តែ​ស្តាប់ ហើយ​នឹង​សួរ​គេ

47 ពួក​អស់​អ្នក​ដែល​ឮ​ទ្រង់​ក៏​អស្ចារ្យ​ក្នុង​ចិត្ត​ពី​ប្រាជ្ញា ហើយ​នឹង​ពាក្យ​ចំឡើយ​របស់​ទ្រង់

48 លុះ​មាតា‌បិតា​បាន​ឃើញ​ទ្រង់ នោះ​ក៏​នឹក​ប្លែក​ក្នុង​ចិត្ត ហើយ​មាតា​សួរ​ថា កូន​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​ប្រព្រឹត្ត​នឹង​យើង​ដូច្នេះ មើល ឪពុក​អ្នក និង​ម្តាយ បាន​ខំ​ដើរ​រក​អ្នក​ទាំង​ថប់​ព្រួយ

49 ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា អ្នក​ម្តាយ​រក​ខ្ញុំ​ធ្វើ​អី តើ​មិន​ជ្រាប​ថា គួរ​ឲ្យ​ខ្ញុំ​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌វរ‌បិតា​នៃ​ខ្ញុំ​ទេ​ឬ​អី

50 តែ​គាត់​មិន​យល់​ពាក្យ​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​នោះ​ទេ