48 លុះមាតាបិតាបានឃើញទ្រង់ នោះក៏នឹកប្លែកក្នុងចិត្ត ហើយមាតាសួរថា កូនអើយ ហេតុអ្វីបានជាអ្នកប្រព្រឹត្តនឹងយើងដូច្នេះ មើល ឪពុកអ្នក និងម្តាយ បានខំដើររកអ្នកទាំងថប់ព្រួយ
49 ទ្រង់មានព្រះបន្ទូលតបថា អ្នកម្តាយរកខ្ញុំធ្វើអី តើមិនជ្រាបថា គួរឲ្យខ្ញុំនៅក្នុងព្រះវិហាររបស់ព្រះវរបិតានៃខ្ញុំទេឬអី
50 តែគាត់មិនយល់ពាក្យដែលទ្រង់មានព្រះបន្ទូលនោះទេ
51 ទ្រង់ក៏ចុះទៅឯភូមិណាសារ៉ែត ជាមួយនឹងគាត់វិញ ហើយបាននៅក្នុងឱវាទរបស់គាត់ ឯមាតាទ្រង់ បានកំណត់រឿងទាំងនោះទុកនៅតែក្នុងចិត្ត
52 ព្រះយេស៊ូវក៏កាន់តែធំ ប្រកបដោយប្រាជ្ញារឹតតែច្រើនឡើង ហើយជាទីគាប់ព្រះហឫទ័យដល់ព្រះ និងចិត្តមនុស្សផង។