លូកា 20:11-17 KHOV

11 គាត់​ចាត់​បាវ​១​ទៅ​ទៀត តែ​គេ​វាយ​បាវ​នោះ​ដែរ ទាំង​ដៀល​ត្មះ ហើយ​បណ្តេញ​ឲ្យ​មក​វិញ​ទទេ

12 គាត់​ក៏​ចាត់​អ្នក​ទី​៣​ឲ្យ​ទៅ​ទៀត តែ​គេ​វាយ​អ្នក​នោះ​ឲ្យ​មាន​របួស រួច​បោះ​ចោល​ទៅ​ក្រៅ​ទៅ

13 នោះ​ថៅកែ​ចំការ​គិត​ថា តើ​ត្រូវ​ឲ្យ​អញ​ធ្វើ​ដូច​ម្តេច អញ​នឹង​ចាត់​កូន​សំឡាញ់​របស់​អញ​ឲ្យ​ទៅ​ទៀត ក្រែង​កាល​ណា​គេ​ឃើញ នោះ​គេ​នឹង​កោត‌ខ្លាច​ដល់​វា

14 តែ​កាល​ពួក​ធ្វើ​ចំការ​បាន​ឃើញ នោះ​គេ​រិះ‌គិត​គ្នា​ថា នេះ​ជា​កូន​គ្រង​មរដក ចូរ​យើង​សំឡាប់​វា​ចោល​ទៅ ដើម្បី​ឲ្យ​បាន​មរដក​មក​យើង​វិញ

15 គេ​ក៏​បោះ​ទៅ​ក្រៅ​ចំការ ហើយ​សំឡាប់​ចោល​ទៅ ដូច្នេះ តើ​ថៅកែ​ចំការ​នោះ​នឹង​ធ្វើ​ដូច​ម្តេច

16 គឺ​គាត់​នឹង​មក​បំផ្លាញ​ដល់​ពួក​ធ្វើ​ចំការ​នោះ រួច​ប្រវាស់​ទៅ​ឲ្យ​អ្នក​ឯ​ទៀត​វិញ កាល​បាន​ឮ​សេចក្ដី​នោះ​ហើយ គេ​ក៏​ទូល​ថា សូម​កុំ​ឲ្យ​បាន​ដូច្នោះ​ឡើយ

17 តែ​ទ្រង់​ទត​ទៅ​គេ មាន​ព្រះ‌បន្ទូល​ថា ឯ​សេចក្ដី​ដែល​ចែង​ទុក​មក​ថា «ថ្ម​ដែល​ជាង​សង់​ផ្ទះ​បាន​ចោល​ចេញ នោះ​បាន​ត្រឡប់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក» តើ​មាន​ន័យ​ដូច​ម្តេច