6 តែបើយើងឆ្លើយថា មកពីមនុស្ស នោះបណ្តាជននឹងចោលយើងនឹងថ្ម ពីព្រោះគេជឿប្រាកដថា យ៉ូហាននេះជាហោរាមែន
7 រួចគេទូលឆ្លើយថា មិនដឹងជាមកពីណាទេ
8 ទ្រង់ក៏មានព្រះបន្ទូលតបដល់គេថា ដូច្នេះ ខ្ញុំមិនប្រាប់ឲ្យអ្នករាល់គ្នាដឹង ដែលខ្ញុំអាងអំណាចអ្វីនឹងធ្វើការទាំងនេះដែរ។
9 ទ្រង់ក៏ចាប់តាំងមានព្រះបន្ទូលទៅបណ្តាជន ជាពាក្យប្រដូចនេះថា មានបុរសម្នាក់បានដាំចំការទំពាំងបាយជូរ ហើយប្រវាស់ទៅឲ្យពួកអ្នកធ្វើចំការ រួចក៏ចេញពីស្រុកនោះទៅជាយូរ
10 លុះដល់រដូវហើយ គាត់ក៏ចាត់បាវទៅឯពួកធ្វើចំការ ដើម្បីឲ្យគេចែកផលទំពាំងបាយជូរមកគាត់ តែពួកអ្នកទាំងនោះ គេវាយបណ្តេញបាវនោះឲ្យមកវិញទទេ
11 គាត់ចាត់បាវ១ទៅទៀត តែគេវាយបាវនោះដែរ ទាំងដៀលត្មះ ហើយបណ្តេញឲ្យមកវិញទទេ
12 គាត់ក៏ចាត់អ្នកទី៣ឲ្យទៅទៀត តែគេវាយអ្នកនោះឲ្យមានរបួស រួចបោះចោលទៅក្រៅទៅ