61 ហើយព្រះអម្ចាស់ទ្រង់បែរមកទតមើលពេត្រុស នោះពេត្រុសក៏នឹកឃើញ ពីព្រះបន្ទូលនៃព្រះអម្ចាស់ ដែលមានព្រះបន្ទូលនឹងគាត់ថា មុនដែលមាន់រងាវនោះអ្នកនឹងប្រកែក៣ដងថា មិនស្គាល់ខ្ញុំ
62 រួចគាត់ចេញទៅក្រៅដោយយំក្តួល។
63 ឯពួកមនុស្សដែលរក្សាព្រះយេស៊ូវ គេចំអកឲ្យ ហើយវាយទ្រង់
64 ក៏ខ្ទប់ព្រះនេត្រ ហើយទះកំផ្លៀងទ្រង់ ដោយទូលថា ចូរទាយចុះ តើអ្នកណាបានទះឯង
65 គេក៏ពោលពាក្យប្រមាថទ្រង់ជាច្រើនទៅទៀតដែរ។
66 ដល់ព្រឹកឡើង នោះពួកចាស់ទុំបណ្តាជន ព្រមទាំងពួកសង្គ្រាជ និងពួកអាចារ្យក៏ប្រជុំគ្នា ហើយគេនាំទ្រង់មកក្នុងក្រុមជំនុំ សួរថា
67 បើឯងជាព្រះគ្រីស្ទមែន ចូរប្រាប់មកយើងចុះ តែទ្រង់មានព្រះបន្ទូលទៅគេថា បើសិនជាខ្ញុំជំរាបដល់លោករាល់គ្នា នោះលោកក៏មិនព្រមជឿ