64 ក៏ខ្ទប់ព្រះនេត្រ ហើយទះកំផ្លៀងទ្រង់ ដោយទូលថា ចូរទាយចុះ តើអ្នកណាបានទះឯង
65 គេក៏ពោលពាក្យប្រមាថទ្រង់ជាច្រើនទៅទៀតដែរ។
66 ដល់ព្រឹកឡើង នោះពួកចាស់ទុំបណ្តាជន ព្រមទាំងពួកសង្គ្រាជ និងពួកអាចារ្យក៏ប្រជុំគ្នា ហើយគេនាំទ្រង់មកក្នុងក្រុមជំនុំ សួរថា
67 បើឯងជាព្រះគ្រីស្ទមែន ចូរប្រាប់មកយើងចុះ តែទ្រង់មានព្រះបន្ទូលទៅគេថា បើសិនជាខ្ញុំជំរាបដល់លោករាល់គ្នា នោះលោកក៏មិនព្រមជឿ
68 ហើយបើខ្ញុំសួរលោកវិញ នោះក៏មិនព្រមឆ្លើយមកខ្ញុំ ឬលែងឲ្យខ្ញុំទៅដែរ
69 អំណឹះទៅមុខ កូនមនុស្សនឹងអង្គុយខាងស្តាំព្រះចេស្តានៃព្រះ
70 នោះទាំងអស់គ្នានិយាយឡើងថា ដូច្នេះ ឯងជាព្រះរាជបុត្រានៃព្រះឬអី ទ្រង់មានព្រះបន្ទូលឆ្លើយថា លោករាល់គ្នាមានប្រសាសន៍ដូច្នោះ នោះគឺខ្ញុំនេះហើយ