20 បានជាលោកពីឡាត់មានប្រសាសន៍ទៅគេម្តងទៀត ដោយចង់លែងព្រះយេស៊ូវវិញ
21 ប៉ុន្តែ គេស្រែកឡើងថា ឲ្យឆ្កាងវាៗទៅ
22 លោកមានប្រសាសន៍ទៅគេជាគំរប់៣ដងថា តើមនុស្សនេះបានធ្វើអាក្រក់អ្វី ខ្ញុំមិនឃើញជាមានហេតុអ្វីគួរឲ្យស្លាប់ទេ ដូច្នេះ ខ្ញុំនឹងវាយប្រដៅ រួចលែងវាទៅ
23 តែគេស្រែកទទូចជាខ្លាំង ទាំងសូមឲ្យឆ្កាងទ្រង់វិញ ហើយសំរែករបស់ជនទាំងនោះ និងពួកសង្គ្រាជ ក៏បានឈ្នះ
24 លោកពីឡាត់កាត់សំរេចទោសតាមគេសូម
25 រួចលែងអ្នកនោះដែលជាប់គុក ដោយព្រោះការបះបោរ និងការសំឡាប់មនុស្ស ឲ្យដល់ពួកគេ តាមគេសូម ហើយប្រគល់ព្រះយេស៊ូវទៅតាមចិត្តគេប្រាថ្នាវិញ។
26 កាលគេនាំព្រះយេស៊ូវទៅ នោះគេចាប់មនុស្សសាសន៍គីរេនម្នាក់ ឈ្មោះស៊ីម៉ូន ដែលកំពុងតែវិលមកពីចំការ ក៏ដាក់ឲ្យគាត់លីឈើឆ្កាងតាមទ្រង់ទៅ