31 ព្រោះបើគេធ្វើការទាំងនេះ ដល់ដើមឈើស្រស់ នោះតើនឹងកើតអ្វីដល់ដើមឈើស្ងួតវិញ។
32 គេក៏នាំចោរកំណាច២នាក់ ទៅសំឡាប់ជាមួយនឹងទ្រង់ដែរ
33 កាលមកដល់កន្លែងដែលហៅថា ភ្នំរលាក្បាលហើយ គេឆ្កាងទ្រង់នៅទីនោះ ព្រមទាំងចោរកំណាចផង ម្នាក់ខាងស្តាំ ម្នាក់ខាងឆ្វេងទ្រង់
34 ឯព្រះយេស៊ូវ ទ្រង់មានព្រះបន្ទូលថា ឱព្រះវរបិតាអើយ សូមអត់ទោសដល់អ្នកទាំងនេះផង ដ្បិតគេមិនដឹងជាគេធ្វើអ្វីទេ គេក៏នាំគ្នាធ្វើឆ្នោតចាប់ព្រះពស្ត្រទ្រង់ចែកគ្នា
35 ឯបណ្តាជនដែលឈរមើលនិងពួកនាម៉ឺន ដែលឈរជាមួយ ក៏បន្តុះទ្រង់ថា វាបានជួយសង្គ្រោះមនុស្សឯទៀត បើវាជាព្រះគ្រីស្ទ ជាអ្នករើសតាំងរបស់ព្រះមែន នោះឲ្យវាជួយសង្គ្រោះខ្លួនវាទៅ
36 ពួកទាហានក៏បង្អាប់ទ្រង់ដែរ ហើយគេយកទឹកខ្មេះ ចូលទៅជិតថ្វាយទ្រង់ ដោយថា
37 បើឯងជាស្តេចសាសន៍យូដាមែន ចូរជួយសង្គ្រោះខ្លួនចុះ