លូកា 23:50-56 KHOV

50 ហើយ​មើល​មាន​មនុស្ស​ម្នាក់​ឈ្មោះ​យ៉ូសែប ជា​ពួក​ក្រុម‌ជំនុំ ជា​មនុស្ស​ល្អ ត្រឹម​ត្រូវ សុចរិត

51 (លោក​នេះ​មិន​បាន​ចូល​ដៃ ចូល​គំនិត ជា​មួយ​នឹង​គេ​ទេ) លោក​នៅ​ឯ​អើរី‌ម៉ាថេ ជា​ភូមិ​សាសន៍​យូដា ហើយ​ក៏​រង់‌ចាំ​នគរ​ព្រះ​ដែរ

52 លោក​ទៅ​ឯ​ពីឡាត់ ដើម្បី​នឹង​សូម​ព្រះ‌សព​ព្រះ‌យេស៊ូវ

53 កាល​បាន​យក​ព្រះ‌សព​ចុះ​មក​ហើយ នោះ​ក៏​រុំ​នឹង​សំពត់​ទេស‌ឯក នាំ​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​ដាប់​ក្នុង​ថ្ម ដែល​មិន​ទាន់​មាន​បញ្ចុះ​ខ្មោច​ណា​នៅ​ឡើយ

54 ថ្ងៃ​នោះ​ជា​ថ្ងៃ​រៀប‌ចំ ហៀប​នឹង​ចូល​ថ្ងៃ​ឈប់​សំរាក​ហើយ។

55 ឯ​ពួក​ស្រីៗ ដែល​មក​ពី​ស្រុក​កាលី‌ឡេ​ជា​មួយ​នឹង​ទ្រង់ គេ​ក៏​តាម​ទៅ​ឃើញ​ផ្នូរ និង​សណ្ឋាន​ដែល​គេ​បញ្ចុះ​ព្រះ‌សព​ទ្រង់​ដែរ

56 រួច​គេ​វិល​ទៅ​វិញ រៀប​គ្រឿង​ក្រអូប និង​ប្រេង​អប់ តែ​គេ​ឈប់​នៅ​ថ្ងៃ​ឈប់​សំរាក តាម​បញ្ញត្ត​សិន។