លូកា 24:47-53 KHOV

47 ហើយ​ត្រូវ​ឲ្យ​ការ​ប្រែ​ចិត្ត និង​សេចក្ដី​ប្រោស​ឲ្យ​រួច បាន​ប្រកាស​ប្រាប់​ដល់​អស់​ទាំង​សាសន៍ ដោយ​នូវ​ព្រះ‌នាម​ទ្រង់ ចាប់​តាំង​ពី​ក្រុង​យេរូ‌សាឡិម​ទៅ

48 អ្នក​រាល់​គ្នា​ជា​ស្មរ​បន្ទាល់​ពី​ការ​ទាំង​នេះ

49 ហើយ​មើល ខ្ញុំ​នឹង​ឲ្យ​សេចក្ដី​សន្យា​របស់​ព្រះ‌វរ‌បិតា មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា ចូរ​អ្នក​រាល់​គ្នា​នៅ​តែ​ក្នុង​ក្រុង​យេរូ‌សាឡិម ដរាប​ដល់​ព្រះ‌ចេស្តា​ពី​ស្ថាន​លើ បាន​មក​គ្រប​ដណ្តប់​លើ​អ្នក​រាល់​គ្នា។

50 នោះ​ទ្រង់​នាំ​គេ​ចេញ​ទៅ​ត្រឹម​បេថានី រួច​ទ្រង់​លើក​ព្រះ‌ហស្ត​ឡើង​ប្រទាន​ពរ​ឲ្យ

51 កំពុង​ដែល​ទ្រង់​ប្រទាន​ពរ នោះ​ព្រះ‌វរ‌បិតា​បាន​ញែក​ទ្រង់​ចេញ​ពី​គេ លើក​ឡើង​ទៅ​ស្ថាន‌សួគ៌​ទៅ

52 គេ​ក៏​ក្រាប​ថ្វាយ‌បង្គំ​ទ្រង់ រួច​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ ដោយ​អំណរ​ជា​ខ្លាំង

53 ក៏​នៅ​ក្នុង​ព្រះ‌វិហារ​ជានិច្ច ទាំង​សរសើរ ហើយ​លើក​ដំកើង​ព្រះ។ អាម៉ែន។:៚