5 គេក៏ភ័យស្លុត ហើយក្រាបផ្កាប់មុខនឹងដី រួចអ្នកនោះនិយាយមកគេថា ហេតុអ្វីបានជាមករកព្រះអង្គ ដែលមានព្រះជន្មរស់ នៅក្នុងទីខ្មោចស្លាប់ដូច្នេះ
6 ទ្រង់មានព្រះជន្មរស់ឡើងវិញហើយ មិនគង់នៅទីនេះទេ ចូរនឹកចាំពីព្រះបន្ទូល ដែលទ្រង់មានព្រះបន្ទូលនឹងអ្នករាល់គ្នា ក្នុងកាលដែលនៅស្រុកកាលីឡេនៅឡើយថា
7 កូនមនុស្សត្រូវគេបញ្ជូនទៅក្នុងកណ្តាប់ដៃនៃមនុស្សមានបាប ឲ្យគេឆ្កាង ហើយ៣ថ្ងៃក្រោយមកនឹងរស់ឡើងវិញ
8 នោះគេក៏នឹកឃើញពីព្រះបន្ទូលទ្រង់
9 លុះវិលមកពីផ្នូរវិញ នោះក៏ប្រាប់ពីការទាំងនោះដល់ពួក១១នាក់ និងអ្នកឯទៀតទាំងប៉ុន្មានដែរ
10 រីឯពួកស្ត្រីដែលប្រាប់ពីការទាំងនោះដល់ពួកសាវក នោះគឺ ម៉ារា ពីស្រុកម៉ាក់ដាឡា១ យ៉ូអាន់១ ម៉ារា ជាម្តាយយ៉ាកុប១ ហើយស្ត្រីឯទៀត ដែលនៅជាមួយគ្នាផង
11 ពួកសាវកមិនបានជឿទេ ដ្បិតពាក្យសំដីរបស់ស្រីៗនោះ មើលទៅដូចជារឿងលេងសុទ្ធ