លូកា 4:10-16 KHOV

10 ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ទ្រង់​នឹង​បង្គាប់​ពួក​ទេវតា​ទ្រង់ ពី​ដំណើរ​អ្នក​ឲ្យ​ថែ​រក្សា​អ្នក

11 ទេវតា​នោះ​នឹង​ទ្រ​អ្នក​ដោយ​ដៃ ក្រែង​ជើង​អ្នក​ទង្គិច​នឹង​ថ្ម»

12 តែ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ថា មាន​បទ​គម្ពីរ​ដែល​ថា «កុំ​ឲ្យ​ឯង​ល្បង​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ឯង​ឡើយ»

13 កាល​អារក្ស​បាន​ល្បួង​សព្វ​គ្រប់​ហើយ នោះ​ក៏​ថយ​ចេញ​ពី​ទ្រង់​ទៅ ទាល់​តែ​មាន​ឱកាស​ទៀត។

14 ឯ​ព្រះ‌យេស៊ូវ​ទ្រង់​វិល​ទៅ​ស្រុក​កាលី‌ឡេ​វិញ ទាំង​មាន​ព្រះ‌ចេស្តា​នៃ​ព្រះ‌វិញ្ញាណ​សណ្ឋិត​លើ​ទ្រង់ នោះ​មាន​ឮ​ល្បី​ពី​ទ្រង់​សុស‌សាយ​ទួទៅ​ក្នុង​ស្រុក​នៅ​ជុំ‌វិញ

15 ទ្រង់​បង្រៀន​ក្នុង​សាលា​ប្រជុំ​របស់​គេ ហើយ​គេ​ក៏​សរសើរ‌ដំកើង​ទ្រង់​ទាំង​អស់​គ្នា

16 រួច​ទ្រង់​យាង​មក​ដល់​ណា‌សារ៉ែត ជា​ស្រុក​ដែល​ទ្រង់​គង់​នៅ​ពី​កុមារ ក៏​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ នៅ​ថ្ងៃ​ឈប់​សំរាក តាម​ទំលាប់​ទ្រង់ ហើយ​ឈរ​ឡើង ដើម្បី​អាន​មើល​គម្ពីរ