លូកា 4:23-29 KHOV

23 តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា ពិត​ប្រាកដ​ជា​អ្នក​រាល់​គ្នា​នឹង​និយាយ​ពាក្យ​ប្រៀប​នេះ​ដាក់​ខ្ញុំ​ថា គ្រូ‌ពេទ្យ​អើយ ចូរ​មើល​ខ្លួន​អ្នក​ឲ្យ​ជា​សិន​ចុះ ការ​អ្វី​ដែល​យើង​បាន​ឮ​ថា អ្នក​ធ្វើ​នៅ​ក្រុង​កាពើ‌ណិម នោះ​ចូរ​ធ្វើ​នៅ​ស្រុក​របស់​ខ្លួន​នេះ​ដែរ

24 ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ទៀត​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គ្មាន​ហោរា​ណា​ដែល​គេ​រាប់​អាន​នៅ​ក្នុង​ស្រុក​របស់​ខ្លួន​នោះ​ទេ

25 ខ្ញុំ​ក៏​និយាយ​ប្រាកដ​នឹង​អ្នក​រាល់​គ្នា​ថា នៅ​ជាន់​លោក​អេលីយ៉ា កាល​រាំង​៣​ឆ្នាំ​៦​ខែ ហើយ​មាន​អំណត់​អត់​ជា​ខ្លាំង នៅ​ពេញ​ក្នុង​ស្រុក នោះ​មាន​មេម៉ាយ​ជា​ច្រើន នៅ​ស្រុក​អ៊ីស្រា‌អែល​ដែរ

26 តែ​ព្រះ​ទ្រង់​មិន​បាន​ចាត់​លោក​អេលីយ៉ា ឲ្យ​ទៅ​ឯ​មេម៉ាយ​ណា​មួយ​នោះ​សោះ គឺ​បាន​ចាត់​លោក​ទៅ​ឯ​ស្រី​មេម៉ាយ​ម្នាក់ នៅ​ក្រុង​សារិបតា ក្នុង​ស្រុក​ស៊ីដូន​វិញ

27 ហើយ​នៅ​ជាន់​ហោរា​អេលី‌សេ ក៏​មាន​មនុស្ស​ឃ្លង់​ជា​ច្រើន ក្នុង​ស្រុក​អ៊ីស្រា‌អែល​ដែរ តែ​គ្មាន​អ្នក​ណា​មួយ បាន​ជា​ស្អាត​សោះ បាន​ជា​តែ​លោក​ណាម៉ាន ជា​សាសន៍​ស៊ីរី​១​ប៉ុណ្ណោះ

28 កាល​ពួក​អ្នក​នៅ​ក្នុង​សាលា​ប្រជុំ បាន​ឮ​សេចក្ដី​ទាំង​នោះ​ហើយ គេ​មាន​ពេញ​ដោយ​សេចក្ដី​ក្រោធ

29 ក៏​ក្រោក​ឡើង ដេញ​ទ្រង់​ចេញ​ពី​ភូមិ បណ្តើរ​ទៅ​ដល់​ចំរែះ​នៅ​លើ​ភ្នំ​ដែល​គេ​បាន​ក​ធ្វើ​ភូមិ ដើម្បី​នឹង​ច្រាន​ទំលាក់​ចុះ​ទៅ​ក្រោម