លូកា 4:34-40 KHOV

34 ហ៊ឹះ នែ ព្រះ‌យេស៊ូវ​ពី​ណា‌សារ៉ែត​អើយ តើ​យើង ហើយ​នឹង​ទ្រង់​មាន​ហេតុ​អ្វី​នឹង​គ្នា តើ​ទ្រង់​មក​បំផ្លាញ​យើង​ឬ​អី ខ្ញុំ​ស្គាល់​ជាក់​ហើយ ទ្រង់​ជា​ព្រះ‌អង្គ​បរិសុទ្ធ​នៃ​ព្រះ

35 ព្រះ‌យេស៊ូវ​ក៏​កំហែង​វា​ថា ចូរ​ស្ងៀម​ចុះ ហើយ​ចេញ​ពី​មនុស្ស​នេះ​ទៅ លុះ​អារក្ស​បាន​ផ្តួល​អ្នក​នោះ​ទៅ​កណ្តាល​ពួក​គេ នោះ​ក៏​ចេញ​ទៅ​ឥត​មាន​ធ្វើ​ឲ្យ​ឈឺ​អ្វី​ឡើយ

36 គ្រប់​គ្នា​ក៏​នឹក​ស្ងើច​ក្នុង​ចិត្ត ទាំង​សួរ​គ្នា​ថា តើ​ពាក្យ​បែប​យ៉ាង​ណា​នេះ ដែល​លោក​បង្គាប់​ដល់​វិញ្ញាណ​អសោច ដោយ​អំណាច និង​ឫទ្ធិ​បាន ហើយ​វា​ក៏​ចេញ​ទៅ​ដូច្នេះ

37 នោះ​ក៏​ឮ​ល្បី​ខ្ចរ‌ខ្ចាយ​ពី​ទ្រង់ សុស‌សាយ​ទៅ​គ្រប់​ទី​កន្លែង​ជុំ‌វិញ។

38 រួច​ទ្រង់​ក្រោក​ឡើង យាង​ចេញ​ពី​សាលា​ចូល​ទៅ​ក្នុង​ផ្ទះ​ស៊ីម៉ូន រីឯ​ម្តាយ​ក្មេក​ស៊ីម៉ូន នាង​កំពុង​គ្រុន​ជា​ខ្លាំង ហើយ​គេ​សូម​អង្វរ​ទ្រង់​ឲ្យ​នាង

39 ទ្រង់​ក៏​ឈរ​ឈ្ងោក​ទៅ​នាង ទាំង​កំហែង​ដល់​គ្រុន នោះ​គ្រុន​ក៏​បាត់​ទៅ រួច​នាង​ក្រោក​ឡើង​ភ្លាម បំរើ​ដល់​ទាំង​អស់​គ្នា។

40 ដល់​ពេល​ថ្ងៃ​លិច អស់​អ្នក​ដែល​មាន​បង​ប្អូន​ឈឺ​ជំងឺ​ផ្សេងៗ គេ​នាំ​អ្នក​ទាំង​នោះ​មក​ឯ​ទ្រង់ ហើយ​ទ្រង់​ប្រោស​គេ​គ្រប់​គ្នា​ឲ្យ​បាន​ជា ដោយ​ដាក់​ព្រះ‌ហស្ត​លើ