39 ទ្រង់ក៏ឈរឈ្ងោកទៅនាង ទាំងកំហែងដល់គ្រុន នោះគ្រុនក៏បាត់ទៅ រួចនាងក្រោកឡើងភ្លាម បំរើដល់ទាំងអស់គ្នា។
40 ដល់ពេលថ្ងៃលិច អស់អ្នកដែលមានបងប្អូនឈឺជំងឺផ្សេងៗ គេនាំអ្នកទាំងនោះមកឯទ្រង់ ហើយទ្រង់ប្រោសគេគ្រប់គ្នាឲ្យបានជា ដោយដាក់ព្រះហស្តលើ
41 ក៏មានអារក្សចេញពីមនុស្សជាច្រើនដែរ វាស្រែកឡើងថា ទ្រង់ជាព្រះរាជបុត្រានៃព្រះ តែទ្រង់បន្ទោស ហាមមិនឲ្យវានិយាយសោះ ពីព្រោះវាដឹងថា ទ្រង់ជាព្រះគ្រីស្ទពិត។
42 លុះព្រឹកឡើង ទ្រង់យាងចេញទៅឯកន្លែងស្ងាត់ ឯបណ្តាមនុស្សគេតាមរកទ្រង់ ក៏មកដល់ ហើយឃាត់ទ្រង់ ដើម្បីមិនឲ្យទ្រង់យាងចេញពីគេឡើយ
43 តែទ្រង់មានព្រះបន្ទូលថា ខ្ញុំត្រូវប្រាប់ដំណឹងល្អពីនគរព្រះ ដល់អស់ទាំងស្រុកឯទៀតដែរ គឺហេតុនោះបានជាព្រះវរបិតាចាត់ឲ្យខ្ញុំមក
44 ទ្រង់ក៏ប្រកាសក្នុងអស់ទាំងសាលាប្រជុំនៅស្រុកកាលីឡេទួទៅ។