7 ឯពួកអាចារ្យ និងពួកផារីស៊ី ក៏សំឡឹងមើលក្រែងទ្រង់ប្រោសឲ្យគាត់ជានៅថ្ងៃឈប់សំរាកដែរ គឺដើម្បីនឹងរករឿងចោទប្រកាន់ទ្រង់
8 តែទ្រង់ស្គាល់គំនិតគេ ក៏មានព្រះបន្ទូលទៅមនុស្សស្វិតដៃថា ចូរក្រោកឡើង ឈរនៅកណ្តាលនុ៎ះទៅ
9 កាលគាត់ក្រោកឈរឡើង នោះព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា ខ្ញុំចង់សួរអ្នករាល់គ្នាថា នៅថ្ងៃឈប់សំរាក តើមានច្បាប់នឹងធ្វើការល្អ ឬអាក្រក់ និងសង្គ្រោះជីវិត ឬបំផ្លាញ
10 ទ្រង់ក៏ងាកជុំវិញ ទតមើលគេទាំងអស់គ្នា រួចមានព្រះបន្ទូលទៅមនុស្សនោះថា ចូរអ្នកលាតដៃទៅ អ្នកនោះក៏លាត ហើយដៃគាត់បានជាដូចម្ខាង
11 គេមានសេចក្ដីឃោរឃៅពោរពេញ ក៏ពិគ្រោះគ្នាពីការអ្វីដែលត្រូវធ្វើដល់ព្រះយេស៊ូវ។
12 នៅគ្រានោះ ទ្រង់ចេញទៅឯភ្នំ ដើម្បីនឹងអធិស្ឋាន រួចទ្រង់អធិស្ឋានដល់ព្រះ ដរាបទាល់ភ្លឺ
13 លុះភ្លឺឡើង ទ្រង់ហៅពួកសិស្សមក ក៏រើសយក១២នាក់ ដែលទ្រង់ហៅថា សាវក