20 មានគេទូលទ្រង់ថា «ម្តាយ និងបងប្អូនលោក មកឈរនៅខាងក្រៅ ចង់ជួបនឹងលោក»
21 តែទ្រង់ឆ្លើយទៅគេថា «ឯអ្នកដែលជាម្តាយ និងបងប្អូនខ្ញុំ គឺអស់អ្នកដែលស្តាប់ព្រះបន្ទូល ហើយប្រព្រឹត្តតាមវិញ»។
22 មានកាល១ថ្ងៃនោះ ទ្រង់ចុះទូកជាមួយនឹងពួកសិស្ស ហើយមានព្រះបន្ទូលទៅគេថា «ចូរយើងឆ្លងទៅត្រើយម្ខាង» នោះក៏ចេញទៅ
23 កាលកំពុងតែបើកក្តោងទៅ នោះទ្រង់ផ្ទំលក់ រួចមានខ្យល់ព្យុះធ្លាក់មកលើសមុទ្រ ទឹកក៏ចូលស្ទើរតែពេញទូក ហើយគេភ័យខ្លាចលិច
24 គេចូលទៅតើនទ្រង់ទូលថា «លោកគ្រូៗអើយ យើងខ្ញុំស្លាប់ហើយ តែទ្រង់ក្រោកឡើង កំហែងទៅខ្យល់ និងទឹក ដែលកំពុងបោកបក់ជាខ្លាំង នោះក៏ស្ងប់បាត់ឈឹងទៅ»
25 រួចទ្រង់មានព្រះបន្ទូលទៅគេថា «តើសេចក្ដីជំនឿរបស់អ្នករាល់គ្នានៅឯណា»? គេក៏ភ័យខ្លាច ហើយមានសេចក្ដីអស្ចារ្យក្នុងចិត្ត ទាំងនិយាយគ្នាទៅវិញទៅមកថា «ចុះលោកនេះជាអ្វី បានជាលោកបង្គាប់ទៅទាំងខ្យល់ទាំងទឹកបាន ហើយទាំង២យ៉ាងក៏ស្តាប់បង្គាប់លោកដែរដូច្នេះ»។
26 ទ្រង់ និងពួកសិស្សក៏មកដល់ស្រុកគេរ៉ាស៊ីន ដែលប្រទល់មុខនឹងស្រុកកាលីឡេ