31 អារក្សទាំងនោះក៏សូមអង្វរ កុំឲ្យទ្រង់បង្គាប់វា ឲ្យចុះទៅក្នុងជង្ហុកធំឡើយ
32 នៅទីនោះ មានហ្វូងជ្រូកយ៉ាងធំ កំពុងតែរកស៊ីនៅលើភ្នំ ហើយអារក្សទាំងនោះក៏សូមអង្វរទ្រង់ ឲ្យបើកឲ្យវាចូលទៅក្នុងជ្រូកទាំងនោះ ទ្រង់ក៏បើកឲ្យ
33 រួចវាចេញពីមនុស្សនោះ ចូលទៅក្នុងហ្វូងជ្រូកៗក៏បោលម្នីម្នា តាមភ្នំចោតធ្លាក់ទៅក្នុងសមុទ្រ លង់ទឹកស្លាប់ទាំងអស់ទៅ
34 កាលពួកអ្នកគង្វាលជ្រូកបានឃើញដូច្នោះ ក៏នាំគ្នារត់ទៅប្រាប់ដល់ជនក្នុងក្រុង ហើយនឹងស្រុកស្រែ
35 រួចមនុស្សទាំងឡាយក៏ចេញមកមើលការដែលកើតមកនោះ គេមកដល់ព្រះយេស៊ូវ ឃើញមនុស្សដែលអារក្សទាំងនោះបានចេញ កំពុងតែអង្គុយទៀបព្រះបាទទ្រង់ ទាំងស្លៀកពាក់ ហើយដឹងខ្លួន នោះគេមានសេចក្ដីភ័យខ្លាចគ្រប់គ្នា
36 ពួកអ្នកដែលបានឃើញការនោះ ក៏ប្រាប់គេពីបែបយ៉ាងណាដែលមនុស្សអារក្សចូលនោះបានជា
37 រួចមនុស្សទាំងប៉ុន្មាន ដែលនៅជុំវិញស្រុកគេរ៉ាស៊ីន គេសូមឲ្យទ្រង់ថយចេញពីគេទៅ ដ្បិតគេកើតមានសេចក្ដីស្ញែងខ្លាចជាខ្លាំង នោះទ្រង់យាងចុះទូកត្រឡប់វិលវិញទៅ