លូកា 8:49-55 KHOV

49 កាល​ទ្រង់​កំពុង​តែ​មាន​ព្រះ‌បន្ទូល​នៅ​ឡើយ នោះ​មាន​ម្នាក់​មក​ពី​ផ្ទះ​មេ​សាលា​ប្រជុំ ជំរាប​គាត់​ថា កូន​លោក​ស្លាប់​ហើយ កុំ​នៅ​រំខាន​ចិត្ត​លោក​គ្រូ​ទៀត

50 ព្រះ‌យេស៊ូវ​ក៏​ឮ ហើយ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា កុំ​ខ្លាច​ឡើយ ឲ្យ​គ្រាន់​តែ​ជឿ​ប៉ុណ្ណោះ នោះ​នាង​នឹង​បាន​រស់​វិញ

51 រួច​ទ្រង់​យាង​ចូល​ទៅ​ក្នុង​ផ្ទះ មិន​ឲ្យ​អ្នក​ណា​ទៅ​ជា​មួយ​ឡើយ លើក​តែ​ពេត្រុស យ៉ាកុប និង​យ៉ូហាន ហើយ​ឪពុក​ម្តាយ​របស់​កូន​នោះ​ប៉ុណ្ណោះ

52 ឯ​មនុស្ស​ទាំង​អស់ គេ​កំពុង​តែ​យំ​សោក​សង្រេង​នឹង​នាង តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា កុំ​យំ​អី នាង​មិន​មែន​ស្លាប់​ទេ គឺ​នាង​ដេក​លក់​ទេ​តើ

53 គេ​ក៏​សើច​ចំអក​ឲ្យ​ទ្រង់ ដ្បិត​គេ​ដឹង​ថា នាង​ស្លាប់​ពិត​មែន

54 នោះ​ទ្រង់​បណ្តេញ​គេ​ចេញ​អស់ ហើយ​ចាប់​ដៃ​នាង មាន​ព្រះ‌បន្ទូល​ជា​ខ្លាំង​ថា កូន​អើយ ចូរ​ក្រោក​ឡើង

55 ខណៈ​នោះ ព្រលឹង​នាង​ក៏​មក​វិញ ហើយ​នាង​ក្រោក​ឡើង​ភ្លាម នោះ​ទ្រង់​បង្គាប់​ឲ្យ​គេ​យក​អ្វីៗ មក​ឲ្យ​នាង​បរិភោគ