12 ពួកស្ងួនភ្ងាអើយ កុំឲ្យមានប្លែកក្នុងចិត្ត ដោយភ្លើងដ៏ក្តៅក្រហាយ ដែលកំពុងតែល្បងអ្នករាល់គ្នា ទុកដូចជាកើតមានសេចក្ដីចំឡែកនោះឡើយ
13 ត្រូវអរសប្បាយវិញ ដោយព្រោះមានចំណែកក្នុងការរងទុក្ខរបស់ព្រះគ្រីស្ទ ដើម្បីឲ្យអ្នករាល់គ្នាបានត្រេកអររីករាយជាខ្លាំង ក្នុងកាលដែលសិរីល្អទ្រង់លេចមក
14 បើសិនជាគេតិះដៀលអ្នករាល់គ្នា ដោយព្រោះព្រះគ្រីស្ទ នោះមានពរហើយ ពីព្រោះព្រះវិញ្ញាណដ៏មានសិរីល្អ គឺជាព្រះវិញ្ញាណនៃព្រះ ទ្រង់សណ្ឋិតលើអ្នករាល់គ្នាហើយ
15 កុំបីឲ្យអ្នករាល់គ្នាណាមួយរងទុក្ខទោស ដោយព្រោះសំឡាប់គេ ឬលួចគេ ឬធ្វើការអាក្រក់ ឬសៀតចូលក្នុងការរបស់អ្នកដទៃឡើយ
16 តែបើរងទុក្ខ ដោយព្រោះជាពួកគ្រីស្ទានវិញ នោះកុំឲ្យខ្មាសឲ្យសោះ ចូរសរសើរដំកើងដល់ព្រះ ដោយព្រោះនាមនោះវិញ
17 ដ្បិតពេលវេលាដែលសេចក្ដីជំនុំជំរះត្រូវចាប់ផ្តើមពីដំណាក់នៃព្រះទៅ នោះបានមកដល់ហើយ បើសិនជាចាប់តាំងពីយើងរាល់គ្នាជាមុនដូច្នេះ នោះតើចុងបំផុតរបស់ពួកអ្នក ដែលមិនជឿតាមដំណឹងល្អនៃព្រះ នឹងបានយ៉ាងដូចម្តេចទៅ
18 បើមនុស្សសុចរិតបានរួចដោយពិបាកផង នោះពួកទមិលល្មើស និងពួកមានបាបនឹងលេចមកនៅឯណា