១ ពេត្រុស 5:9-14 KHOV

9 ចូរ​តស៊ូ​នឹង​វា ដោយ​មាន​ចិត្ត​ជឿ​មាំ‌មួន ទាំង​ដឹង​ថា ពួក​បង​ប្អូន​របស់​អ្នក​រាល់​គ្នា ដែល​នៅ​ក្នុង​លោកីយ៍​នេះ គេ​កំពុង​តែ​រង​ទុក្ខ​លំបាក​ដូច​គ្នា​ដែរ

10 រីឯ​ព្រះ​ដ៏​មាន​ព្រះ‌គុណ​សព្វ​គ្រប់ ដែល​ទ្រង់​បាន​ហៅ​យើង​រាល់​គ្នា មក​ក្នុង​សិរី‌ល្អ​នៃ​ទ្រង់ ដ៏​នៅ​អស់​កល្ប‌ជានិច្ច ដោយ​ព្រះ‌គ្រីស្ទ​យេស៊ូវ នោះ​សូម​ទ្រង់​មេត្តា​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ទាំង​ចំរើន​កំឡាំង ហើយ​តាំង​អ្នក​រាល់​គ្នា​ឲ្យ​មាំ‌មួន​ឡើង ក្នុង​ខណៈ​ក្រោយ​ដែល​បាន​រង​ទុក្ខ​បន្តិច

11 សូម​ឲ្យ​ទ្រង់​បាន​សិរី‌ល្អ និង​ព្រះ‌ចេស្តា​នៅ​អស់​កល្ប‌ជានិច្ច ជា​រៀង​រាប​ត​ទៅ អាម៉ែន។

12 ខ្ញុំ​បាន​សរសេរ​យ៉ាង​ខ្លី ផ្ញើ​មក​អ្នក​រាល់​គ្នា ដោយ‌សារ​អ្នក​ស៊ីលវ៉ាន

13 ពួក​ជំនុំ​នៅ​ក្រុង​បាប៊ី‌ឡូន ដែល​ទ្រង់​បាន​រើស​តាំង​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ដែរ ព្រម​ទាំង​អ្នក​ម៉ាកុស ជា​កូន​ខ្ញុំ​ផង គេ​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា

14 សូម​ជំរាប​សួរ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ថើប​ដ៏​កើត​អំពី​ចិត្ត​ស្រឡាញ់ សូម​ឲ្យ​អ្នក​រាល់​គ្នា​ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ បាន​ប្រកប​ដោយ​សេចក្ដី​សុខ​សាន្ត​ចុះ។ អាម៉ែន។:៚