5 មានការអាក្រក់១ ដែលយើងបានឃើញនៅក្រោមថ្ងៃ មើលទៅដូចជាការកំហុសដែលកើតជីវិតពីអ្នកគ្រប់គ្រងដែរ
6 គឺថា ពួកល្ងីល្ងើបានតាំងឡើងនៅទីខ្ពស់ តែពួកដែលមានត្រកូលខ្ពស់ គេអង្គុយនៅកន្លែងទាបថោកវិញ
7 យើងបានឃើញបាវបំរើកំពុងតែជិះសេះ ហើយកូនស្តេចកំពុងតែដើរនៅដីដូចជាបាវវិញ។
8 អ្នកណាដែលជីករណ្តៅ នោះនឹងធ្លាក់ចុះក្នុងរណ្តៅនោះឯង ហើយអ្នកណាដែលទំលុះកំផែងគេ នោះសត្វពស់នឹងចឹកខ្លួន
9 អ្នកណាដែលរើថ្មចេញ នោះនឹងត្រូវរបួសដោយថ្មនោះ ហើយអ្នកណាដែលពុះឧស នោះក៏មានអន្តរាយដោយសារការនោះឯង
10 បើដែករិលហើយ ម្ចាស់មិនសំលៀងមុខទេ នោះត្រូវតែបព្ចោញកំឡាំងលើសជាងទៅទៀត ឯប្រាជ្ញាមានប្រយោជន៍នឹងដំរង់ការ
11 បើពស់បានចឹកមុនដែលគ្រូអាយលម្ពាយមក នោះតើមានប្រយោជន៍អ្វីដោយគ្រូអាយលម្ពាយ។