5 ឯងមិនស្គាល់ផ្លូវនៃវិញ្ញាណ ដែលបណ្តាលឲ្យកូនកើតឡើងនៅក្នុងផ្ទៃរបស់ស្ត្រីដែលមានទំងន់ជាយ៉ាងណា នោះក៏មិនស្គាល់ការរបស់ព្រះ ដែលទ្រង់ធ្វើគ្រប់ទាំងអស់យ៉ាងនោះដែរ
6 នៅពេលព្រឹក ចូរសាបព្រោះពូជរបស់ឯងចុះ ហើយនៅពេលល្ងាចកុំឲ្យទប់ដៃឯងឡើយ ដ្បិតឯងមិនដឹងជាខាងណានឹងចំរើនឡើង ទោះបើខាងណេះ ឬខាងណោះក្តី ឬបើទាំង២នឹងចំរើនបានល្អដូចគ្នាផង
7 ពន្លឺជាគ្រឿងល្អ ហើយដែលភ្នែកបានឃើញពន្លឺថ្ងៃ នោះក៏ស្រួល
8 អើ បើមនុស្សណារស់នៅជាយូរឆ្នាំ នោះគួរឲ្យមានសេចក្ដីអំណរចំពោះគ្រប់ឆ្នាំទាំងនោះចុះ តែត្រូវឲ្យនឹកដល់អស់ទាំងថ្ងៃ ដែលមានសេចក្ដីងងឹតដែរ ពីព្រោះនឹងមានជាច្រើនទៀត គ្រប់ទាំងអស់ដែលត្រូវមក សុទ្ធតែជាការឥតប្រយោជន៍ទទេ។
9 ឱមនុស្សកំឡោះអើយ ចូរឲ្យមានចិត្តរីករាយក្នុងវ័យកំឡោះរបស់ឯងចុះ ហើយឲ្យចិត្តឯងបណ្តាលឲ្យអរសប្បាយ ក្នុងជំនាន់ដែលឯងនៅក្មេងផង ចូរដើរតាមផ្លូវនៃចិត្តឯង ហើយតាមតែភ្នែកឯងមើលឃើញដែរ ប៉ុន្តែត្រូវឲ្យដឹងថា ព្រះទ្រង់នឹងហៅឯងមកជំនុំជំរះ ដោយព្រោះអំពើទាំងនេះជាមិនខាន
10 ដូច្នេះ ចូរកាត់សេចក្ដីក្នាញ់ក្តៅចេញពីចិត្តឯងទៅ ហើយបណ្តេញសេចក្ដីអាក្រក់ឲ្យឆ្ងាយពីសាច់ឈាមឯងផង ដ្បិតគ្រានៅកំឡោះ ហើយវ័យក្មេងរមែងជាឥតប្រយោជន៍ទទេ។