សាស្តា 11:7-10 KHOV

7 ពន្លឺ​ជា​គ្រឿង​ល្អ ហើយ​ដែល​ភ្នែក​បាន​ឃើញ​ពន្លឺ​ថ្ងៃ នោះ​ក៏​ស្រួល

8 អើ បើ​មនុស្ស​ណា​រស់​នៅ​ជា​យូរ​ឆ្នាំ នោះ​គួរ​ឲ្យ​មាន​សេចក្ដី​អំណរ​ចំពោះ​គ្រប់​ឆ្នាំ​ទាំង​នោះ​ចុះ តែ​ត្រូវ​ឲ្យ​នឹក​ដល់​អស់​ទាំង​ថ្ងៃ ដែល​មាន​សេចក្ដី​ងងឹត​ដែរ ពី​ព្រោះ​នឹង​មាន​ជា​ច្រើន​ទៀត គ្រប់​ទាំង​អស់​ដែល​ត្រូវ​មក សុទ្ធ​តែ​ជា​ការ​ឥត​ប្រយោជន៍​ទទេ។

9 ឱ​មនុស្ស​កំឡោះ​អើយ ចូរ​ឲ្យ​មាន​ចិត្ត​រីក‌រាយ​ក្នុង​វ័យ​កំឡោះ​របស់​ឯង​ចុះ ហើយ​ឲ្យ​ចិត្ត​ឯង​បណ្តាល​ឲ្យ​អរ​សប្បាយ ក្នុង​ជំនាន់​ដែល​ឯង​នៅ​ក្មេង​ផង ចូរ​ដើរ​តាម​ផ្លូវ​នៃ​ចិត្ត​ឯង ហើយ​តាម​តែ​ភ្នែក​ឯង​មើល​ឃើញ​ដែរ ប៉ុន្តែ​ត្រូវ​ឲ្យ​ដឹង​ថា ព្រះ​ទ្រង់​នឹង​ហៅ​ឯង​មក​ជំនុំ‌ជំរះ ដោយ​ព្រោះ​អំពើ​ទាំង​នេះ​ជា​មិន​ខាន

10 ដូច្នេះ ចូរ​កាត់​សេចក្ដី​ក្នាញ់​ក្តៅ​ចេញ​ពី​ចិត្ត​ឯង​ទៅ ហើយ​បណ្តេញ​សេចក្ដី​អាក្រក់​ឲ្យ​ឆ្ងាយ​ពី​សាច់​ឈាម​ឯង​ផង ដ្បិត​គ្រា​នៅ​កំឡោះ ហើយ​វ័យ​ក្មេង​រមែង​ជា​ឥត​ប្រយោជន៍​ទទេ។