សាស្តា 12:5-11 KHOV

5 អើ គេ​នឹង​ភ័យ​ខ្លាច​ចំពោះ​អន្តរាយ​ដែល​មក​ពី​ខាង​លើ ក៏​នឹង​មាន​សេចក្ដី​ស្ញែង‌ខ្លាច​តាម​ផ្លូវ ឯ​ដើម​ចំបក់​នឹង​ផ្កា​ឡើង ហើយ​កណ្តូប​នឹង​សង្កត់​លើ​គេ​ជា​ធ្ងន់ សេចក្ដី​ប៉ង‌ប្រាថ្នា​នឹង​រសាយ​អស់​ទៅ ដោយ​ព្រោះ​មនុស្ស​រមែង​ទៅ​ឯ​ទី​លំនៅ​ដ៏​នៅ​អស់​កល្ប‌ជានិច្ច ហើយ​ពួក​អ្នក​កាន់​ទុក្ខ​ដើរ​ទៅ​មក​តាម​ផ្លូវ

6 គឺ​មុន​ដែល​ខ្សែ​ប្រាក់​ដាច់ ចាន​មាស​បែក ក្អម​បែក​នៅ​ឯ​ក្បាល​ទឹក ឬ​រហាត់​ទឹក​នៅ​អណ្តូង​ខូច​ទៅ

7 ហើយ​ធូលី​ត្រឡប់​ជា​ដី​ដូច​ដើម​វិញ និង​វិញ្ញាណ ត្រឡប់​ទៅ​ឯ​ព្រះ ដែល​ទ្រង់​បាន​ប្រទាន​មក​នោះ

8 «ការ​ឥត​ប្រយោជន៍​ទទេៗ» នេះ​ហើយ​ជា​ពាក្យ​ដែល​គ្រូ​ប្រដៅ​ពោល​ទុក​ថា គ្រប់​ទាំង​អស់​សុទ្ធ​តែ​ឥត​ប្រយោជន៍​ទទេ។

9 ហើយ​១​ទៀត ដោយ​ព្រោះ​គ្រូ​ប្រដៅ​មាន​ប្រាជ្ញា​បាន​ជា​លោក​បង្រៀន​ប្រជា‌ជន ឲ្យ​មាន​ដំរិះ​ទៅ​ទៀត អើ​លោក​បាន​រំពឹង​គិត ព្រម​ទាំង​ស្វែង​រក ហើយ​តែង​ពាក្យ​សុភាសិត​ជា​ច្រើន​តាម​របៀប​គ្រូ​ប្រដៅ

10 លោក​បាន​ស្វែង​រក​ពាក្យ​ពីរោះ និង​សេចក្ដី​ដែល​បាន​តែង​ទុក​យ៉ាង​ត្រឹម‌ត្រូវ គឺ​ជា​ពាក្យ​ដ៏​ពិត​ទាំង​អស់។

11 ពាក្យ​របស់​មនុស្ស​មាន​ប្រាជ្ញា ធៀប​ដូច​ជា​ជន្លួញ