7 យើងបានទិញបាវប្រុសបាវស្រីជាច្រើន ហើយមានកូនរបស់បាវ កើតមកនៅក្នុងផ្ទះយើង ក៏មានទ្រព្យសម្បត្តិ ជាហ្វូងគោ ហ្វូងចៀមយ៉ាងសន្ធឹក លើសជាងអស់អ្នកណាដែលនៅក្រុងយេរូសាឡិមមុនយើង
8 យើងបានប្រមូលប្រាក់ និងមាស ហើយរបស់ថ្លៃវិសេសផ្សេងៗដែលមកពីពួកស្តេច ហើយពីខេត្តទាំងប៉ុន្មាន ក៏ប្រមូលបានពួកចំរៀងទាំងប្រុសទាំងស្រី និងគ្រប់ទាំងរបស់អ្វីដែលគាប់ចិត្តមនុស្ស ព្រមទាំងស្រីអ្នកម្នាងជាច្រើនផង
9 យ៉ាងនោះយើងបានជាធំ ហើយក៏ចំរើនឡើង លើសជាងអស់អ្នកដែលនៅក្រុងយេរូសាឡិមមុនយើងទៅទៀត តែប្រាជ្ញារបស់យើងក៏នៅជាប់នឹងយើងដែរ
10 ហើយរបស់អ្វីដែលភ្នែកចង់បាន នោះយើងមិនបានបង្អត់ឲ្យឡើយ យើងមិនបានហាមឃាត់ចិត្ត មិនឲ្យមានសេចក្ដីអំណរណាមួយទេ ដ្បិតចិត្តយើងបានរីករាយនឹងបណ្តាការ ដែលយើងធ្វើទាំងនោះ ហើយនោះឯងជាផលដែលកើតពីអស់ទាំងការរបស់យើង
11 គ្រានោះ យើងបានត្រួតមើលគ្រប់ទាំងការដែលដៃយើងបានធ្វើ និងការនឿយហត់ដែលយើងបានខំបង្កើតនោះ ហើយមើល សុទ្ធតែឥតប្រយោជន៍ ហើយអសារឥតការទទេ ឥតមានផលប្រយោជន៍អ្វីនៅក្រោមថ្ងៃឡើយ។
12 រួចយើងក៏បែរទៅពិចារណាមើលប្រាជ្ញា ព្រមទាំងសេចក្ដីចំកួត និងសេចក្ដីផ្តេសផ្តាស ដ្បិតតើអ្នកដែលតពីស្តេចនឹងធ្វើអ្វីបាន គឺនឹងធ្វើបានតែការដែលបានធ្វើជាយូរអង្វែងមកហើយ
13 នោះយើងឃើញពិតថា ប្រាជ្ញារមែងវិសេសជាងសេចក្ដីផ្តេសផ្តាស ដូចជាពន្លឺ ក៏វិសេសជាងងងឹតដែរ