សាស្តា 7:1-5 KHOV

1 នាម​ឈ្មោះ​ល្អ នោះ​វិសេស​ជាង​ប្រេង​ក្រអូប​ដ៏​មាន​ដំឡៃ ហើយ​ថ្ងៃ​មរណៈ​ក៏​វិសេស​ជាង​ថ្ងៃ​កើត​ដែរ

2 ស៊ូ​ទៅ​ឯ​ផ្ទះ​ដែល​មាន​ការ​កាន់​ទុក្ខ ជា​ជាង​ទៅ​ឯ​ផ្ទះ​ដែល​មាន​ការ​ជប់‌លៀង ដ្បិត​មរណ‌ភាព​ជា​ចុង​បំផុត​របស់​មនុស្ស​ទាំង‌ឡាយ ហើយ​មនុស្ស​ដែល​នៅ​រស់ នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សេចក្ដី​នោះ

3 សេចក្ដី​សោយ‌សោក​មាន​ប្រយោជន៍​ជាង​សេចក្ដី​សំណើច ដ្បិត​ទឹក​មុខ​ព្រួយ​រមែង​បណ្តាល​ឲ្យ​ចិត្ត សប្បាយ​ឡើង

4 ដូច្នេះ ចិត្ត​របស់​មនុស្ស​មាន​ប្រាជ្ញា​នោះ​តែង‌តែ​នៅ​ក្នុង​ផ្ទះ​ដែល​មាន​ការ​សោយ‌សោក តែ​ចិត្ត​របស់​មនុស្ស​ល្ងី‌ល្ងើ តែង​នៅ​ក្នុង​ផ្ទះ​ដែល​មាន​ការ​សប្បាយ​រីក‌រាយ​វិញ។

5 ឯ​ការ​ដែល​ស្តាប់​ពាក្យ​បន្ទោស​នៃ​មនុស្ស​មាន​ប្រាជ្ញា​នោះ​វិសេស​ដល់​មនុស្ស ជា​ជាង​ស្តាប់​បទ​ចំរៀង​របស់​ពួក​ល្ងី‌ល្ងើ