១ សាំយូអែល 10:21-27 KHOV

21 រួច​លោក​ឲ្យ​ពូជ​អំបូរ​នោះ​ចូល​មក​តាម​គ្រួ​គេ ហើយ​រើស​យក​បាន​គ្រួ​ម៉ាទ្រី ត្រូវ​លើ​រូប​សូល​ជា​កូន​គីស តែ​កាល​គេ​រក​គាត់ នោះ​មិន​ឃើញ​សោះ

22 ដូច្នេះ គេ​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​ទៀត​ថា តើ​ឈ្មោះ​នោះ​ដែល​ត្រូវ​មក​មែន​ឬ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល វា​កំពុង​តែ​ពួន​នៅ​ក្នុង​អីវ៉ាន់

23 គេ​ក៏​រត់​ទៅ​នាំ​គាត់​ចេញ​ពី​ទី​នោះ​មក កាល​គាត់​ឈរ​ឡើង​នៅ​កណ្តាល​ពួក​ជន នោះ​គាត់​មាន​កំពស់​ជាង​គេ​ទាំង​អស់ ឯ​បណ្តា‌ជន​ទាំង‌ឡាយ​បាន​ត្រឹម​តែ​ស្មា​របស់​គាត់​ទេ

24 នោះ​សាំយូ‌អែល​ប្រាប់​ដល់​បណ្តា‌ជន​ថា ចូរ​មើល អ្នក​នេះ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​តាំង​ឡើង ថា​គ្មាន​អ្នក​ណា ក្នុង​ពួក​បណ្តា‌ជន ឲ្យ​ដូច​ជា​គាត់​ទេ បណ្តា‌ជន​ទាំង‌ឡាយ​ក៏​បន្លឺ​វាចា​ឡើង​ថា ជយោ​ព្រះ‌ករុណា។

25 គ្រា​នោះ សាំយូ‌អែល​ក៏​ប្រាប់​ពន្យល់ ដល់​ពួក​បណ្តា‌ជន​ពី​របៀប​នគរ ហើយ​លោក​កត់​ក្នុង​សៀវភៅ​យក​ទៅ​ដាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ស្រេច​ហើយ លោក​ឲ្យ​ពួក​បណ្តា‌ជន​ត្រឡប់​ទៅ​ឯ​ផ្ទះ​គេ​រៀង​ខ្លួន​វិញ​ទៅ

26 ឯ​សូល​លោក​ក៏​ទៅ​ឯ​លំនៅ​របស់​លោក​នៅ​គីបៀរ​ដែរ មាន​ទាំង​ពួក​អ្នក​ដែល​ព្រះ​បាន​បណ្តាល​ចិត្ត​គេ ទៅ​ជា​មួយ​ផង

27 តែ​មាន​ពួក​ពាល​អនាថា​ខ្លះ​និយាយ​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​នោះ​ជួយ​សង្គ្រោះ​យើង​បាន គេ​ក៏​មើល‌ងាយ​ដល់​លោក ហើយ​មិន​បាន​យក​ភស្តុភារ​អ្វី​មក​ជូន​លោក​ទេ តែ​លោក​ឥត​រវល់​ឡើយ។