1 ដាវីឌក៏ទៅឯអ័ហ៊ីម៉ាលេកដ៏ជាសង្ឃ នៅត្រង់ណូប ឯអ័ហ៊ីម៉ាលេក ក៏ចេញមកទទួលទាំងភ័យញ័រ ហើយសួរថា ហេតុអ្វីបានជាលោកអញ្ជើញមកតែម្នាក់ឯង ឥតមានអ្នកណាមកជាមួយផងដូច្នេះ
2 ដាវីឌឆ្លើយថា ស្តេចទ្រង់បានបង្គាប់ការមកខ្ញុំ ដោយថា កុំឲ្យអ្នកណាដឹងអ្វីពីដំណើរ ដែលអញចាត់ឯងឲ្យទៅធ្វើនោះ ឬពីសេចក្តីដែលអញបានបង្គាប់ដល់ឯងឡើយ ឯខ្ញុំបានដំរូវឲ្យពួកកំឡោះៗនៅចាំត្រង់កន្លែង១នោះ
3 ដូច្នេះ តើមានអ្វីខ្លះនៅក្នុងបន្ទុកលោកដែរ សូមឲ្យនំបុ័ង៥ដុំ ដែលនៅក្នុងបន្ទុកលោកនោះមកខ្ញុំ ឬរបស់អ្វីក៏ដោយ ដែលលោកមានផង
4 សង្ឃឆ្លើយតបថា ខ្ញុំគ្មាននំបុ័ងធម្មតានៅក្នុងបន្ទុករបស់ខ្ញុំទេ មានតែនំបុ័ងបរិសុទ្ធប៉ុណ្ណោះ បើពួកកំឡោះនោះបានតមតែស្រីប៉ុណ្ណោះ នោះបានហើយ
5 រួចដាវីឌឆ្លើយកាត់ថា នេះគឺគេបានបង្អត់យើងជាស្រេច តាំងតែពីខ្ញុំចេញធ្វើដំណើរបាន៣ថ្ងៃមកហើយ បានជាពួកខ្ញុំបានបរិសុទ្ធទាំងអស់គ្នាទេ ឯនំបុ័ងនេះក៏ជានំបុ័ងធម្មតាម្យ៉ាងដែរ ទោះបើបានញែកជាបរិសុទ្ធក្នុងចាននៅថ្ងៃនេះឯងក៏ដោយ
6 ដូច្នេះ សង្ឃក៏ឲ្យនំបុ័ងបរិសុទ្ធទៅលោក ដ្បិតនៅទីនោះ គ្មាននំបុ័ងណាផ្សេងទៀតឡើយ មានតែនំបុ័ងតាំងទុកប៉ុណ្ណោះ គឺជានំបុ័ងដែលបានយកចេញពីព្រោះព្រះយេហូវ៉ាមក ដើម្បីនឹងដាក់នំបុ័ងក្តៅ នៅថ្ងៃដែលគេយកនំបុ័ងចាស់នោះចេញ។