១ សាំយូអែល 21:6-12 KHOV

6 ដូច្នេះ សង្ឃ​ក៏​ឲ្យ​នំបុ័ង​បរិសុទ្ធ​ទៅ​លោក ដ្បិត​នៅ​ទី​នោះ គ្មាន​នំបុ័ង​ណា​ផ្សេង​ទៀត​ឡើយ មាន​តែ​នំបុ័ង​តាំង​ទុក​ប៉ុណ្ណោះ គឺ​ជា​នំបុ័ង​ដែល​បាន​យក​ចេញ​ពី​ព្រោះ​ព្រះ‌យេហូវ៉ា​មក ដើម្បី​នឹង​ដាក់​នំបុ័ង​ក្តៅ នៅ​ថ្ងៃ​ដែល​គេ​យក​នំបុ័ង​ចាស់​នោះ​ចេញ។

7 នៅ​ថ្ងៃ​នោះ​ឯង ក៏​មាន​ពួក​អភិបាល​ម្នាក់​របស់​សូល​នៅ​ទី​នោះ ត្រូវ​ឃាត់​ទុក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា គាត់​នោះ​ឈ្មោះ​ដូអេក ជា​សាសន៍​អេដំម ធ្វើ​ជា​មេ​ដំរួត​លើ​ពួក​គង្វាល​សត្វ​របស់​សូល

8 ឯ​ដាវីឌ​ក៏​សួរ​អ័ហ៊ី‌ម៉ា‌លេក​ថា នៅ​ទី​នេះ​មាន​លំពែង ឬ​ដាវ ក្នុង​បន្ទុក​លោក​ឬ​ទេ ដ្បិត​ខ្ញុំ​មិន​បាន​ជាប់​ដាវ​ឬ​គ្រឿង​សស្ត្រា‌វុធ​មក​ជា​មួយ​ទេ ពី​ព្រោះ​ការ​របស់​ស្តេច​នេះ ជា​ការ​ប្រញាប់​ណាស់

9 សង្ឃ​ឆ្លើយ​ថា មាន​តែ​ដាវ​របស់​កូលី‌យ៉ាត ជា​សាសន៍​ភីលីស្ទីន ដែល​លោក​បាន​សំឡាប់ នៅ​ក្នុង​ច្រក​ភ្នំ​អេឡា​ប៉ុណ្ណោះ បាន​រុំ​នឹង​សំពត់ ដាក់​នៅ​ខាង​ក្រោយ​អេផូឌ បើ​លោក​ត្រូវ​ការ សូម​យក​ចុះ ដ្បិត​គ្មាន​អ្វី​ទៀត​នៅ​ទី​នេះ​ទេ នោះ​ដាវីឌ​ឆ្លើយ​ថា គ្មាន​ដាវ​ណា​ដូច​ដាវ​នោះ​ទេ ដូច្នេះ សូម​ឲ្យ​មក​ខ្ញុំ​ចុះ។

10 នៅ​ថ្ងៃ​នោះ​ឯង ដាវីឌ​ក៏​ចេញ​រត់​ទៅ​ឯ​អ័គីស ជា​ស្តេច​ក្រុង​កាថ ដោយ​ខ្លាច​សូល

11 នោះ​ពួក​មហា‌តលិក​របស់​អ័គីស​ទូល​ថា អ្នក​នេះ​តើ​មិន​មែន​ជា​ដាវីឌ ជា​ស្តេច​នៃ​ស្រុក​នោះ​ទេ​ឬ​អី តើ​គេ​មិន​បាន​ច្រៀង​ឆ្លើយ​ឆ្លង​គ្នា​ពី​ដំណើរ​អ្នក​នេះ ទាំង​លោត‌កញ្ឆេង​ផង​ថា សូល​បាន​សំឡាប់​ទាំង​ពាន់ ហើយ​ដាវីឌ​ទាំង​ម៉ឺន​ទេ​ឬ​អី

12 ដាវីឌ​ក៏​កំណត់​ទុក​ពាក្យ​ទាំង​នោះ នៅ​តែ​ក្នុង​ចិត្ត ហើយ​មាន​សេចក្តី​ភ័យ​ដោយ​ព្រោះ​អ័គីស ជា​ស្តេច​ក្រុង​កាថ ជា​ខ្លាំង