១ សាំយូអែល 31:1-4 KHOV

1 រីឯ​ពួក​ភីលីស្ទីន គេ​ចូល​ត​នឹង​ពួក​អ៊ីស្រា‌អែល ពួក​អ៊ីស្រា‌អែល​ក៏​រត់​ពី​មុខ​ពួក​ភីលីស្ទីន​ទៅ ហើយ​ត្រូវ​គេ​សំឡាប់​នៅ​លើ​ភ្នំ​គីលបោ

2 ពួក​ភីលីស្ទីន​ដេញ​តាម​សូល និង​ពួក​បុត្រា​ទ្រង់​យ៉ាង​ប្រកិត គេ​បាន​សំឡាប់​យ៉ូណា‌ថាន អ័ប៊ី‌ណា‌ដាប់ ហើយ​នឹង​ម៉ាលគី-ស៊ូអា ជា​បុត្រា​សូល​ទៅ

3 ចំបាំង​នោះ​ក៏​ប្រែ​ជា​លំបាក​ណាស់​ដល់​សូល ពួក​ពល​ធ្នូ​ក៏​តាម​ទ្រង់​ទាន់ ហើយ​ទ្រង់​មាន​ព្រះ‌ទ័យ​តក់‌ស្លុត​ជា​ខ្លាំង

4 ទើប​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​ដែល​កាន់​គ្រឿង​ទ្រង់​ថា ចូរ​ហូត​ដាវ​ឯង​មក​ចាក់​ទំលុះ​អញ​ទៅ ក្រែង​ពួក​មិន​កាត់​ស្បែក​នេះ គេ​មក​កាប់​ចាក់ ហើយ​មើល‌ងាយ​ដល់​អញ តែ​អ្នក​កាន់​គ្រឿង​របស់​ទ្រង់​មិន​ហ៊ាន​ទេ ដោយ​គាត់​មាន​សេចក្តី​ភ័យ​ជា​ខ្លាំង ដូច្នេះ សូល​ទ្រង់​ក៏​ហូត​យក​ដាវ​របស់​ទ្រង់​ផ្តួល​ខ្លួន​ទៅ​លើ