និក្ខមនំ 15:1-5 KHSV

1 លោក​ម៉ូសេ និង​ជន‌ជាតិ​អ៊ីស្រា‌អែល នាំ​គ្នា​ច្រៀង​ថ្វាយ​ព្រះ‌អម្ចាស់​ដូច​ត​ទៅ៖ទូលបង្គំ​ច្រៀង​ថ្វាយ​ព្រះ‌អម្ចាស់ព្រះ‌អង្គ​មាន​ជ័យ‌ជំនះ​ដ៏​ត្រចះ‌ត្រចង់ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​សេះនិង​ទាហាន​ដែល​ជិះ​លើ​វាលិច​លង់​ទៅ​ក្នុង​សមុទ្រ!

2 ព្រះ‌អម្ចាស់​ជា​កម្លាំង​របស់​ទូលបង្គំទូលបង្គំ​សូម​ច្រៀង​ថ្វាយ​ព្រះ‌អង្គព្រះ‌អង្គ​សង្គ្រោះ​ទូលបង្គំព្រះ‌អង្គ​ជា​ព្រះ​របស់​ទូលបង្គំទូលបង្គំ​សូម​សរសើរ​តម្កើង​ព្រះ‌អង្គ។ព្រះ‌អង្គ​ជា​ព្រះ​នៃ​ឪពុក​របស់​ទូលបង្គំទូលបង្គំ​សូម​លើក​តម្កើង​ព្រះ‌អង្គ។

3 ព្រះ‌អម្ចាស់​ជា​វីរ‌បុរស​ដ៏​អង់‌អាចព្រះ‌អង្គ​មាន​ព្រះ‌នាម​ថា ព្រះ‌អម្ចាស់។

4 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​រទេះ​ចំបាំងនិង​កង‌ទ័ព​របស់​ស្ដេច​ផារ៉ោនវិនាស​នៅ​ក្នុង​សមុទ្រ។នាយ​ទាហាន​ដ៏​ខ្លាំង​ពូកែ​របស់​ជន‌ជាតិ​អេស៊ីបបាន​លង់​ក្នុង​សមុទ្រ​កក់។

5 ទឹក​សមុទ្រ​ក៏​គ្រប​ពី​លើ​ពួក​គេពួក​គេ​ធ្លាក់​ទៅ​ក្នុង​បាត​សមុទ្រ ដូច​ដុំ​ថ្ម។