និក្ខមនំ 15:11-17 KHSV

11 ព្រះ‌អម្ចាស់​អើយ តើ​មាន​ព្រះ​ណា​អាច​ផ្ទឹម​នឹងព្រះ‌អង្គ​បាន?តើ​នរណា​មាន​ភាព​ថ្កុំ‌ថ្កើង​ដ៏‌វិសុទ្ធ​ដូច​ព្រះ‌អង្គ។ព្រះ‌អង្គ​ជា​ព្រះ​គួរ​ឲ្យ​កោត​ស្ញប់‌ស្ញែងគួរ​សរសើរ​តម្កើងព្រះ‌អង្គ​សម្តែង​ឫទ្ធិ‌បាដិ‌ហារិយ៍​ដ៏​អស្ចារ្យ។

12 ពេល​ព្រះ‌អង្គ​លើក​ព្រះ‌ហស្ដ​ស្ដាំ​ឡើងដី​ក៏​ស្រូប​ខ្មាំង​សត្រូវ​បាត់​អស់​ទៅ។

13 ព្រះ‌អង្គ​បាន​លោះ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ!ហើយ​ដឹក​នាំ​ពួក​គេព្រះ‌អង្គ​ប្រើ​ព្រះ‌ចេស្ដា​របស់​ព្រះ‌អង្គនាំ​ពួក​គេ​ឆ្ពោះ​ទៅ​កាន់​ព្រះ‌ដំណាក់ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ។

14 ពេល​ឮ​ដំណឹង​នេះ ជាតិ​សាសន៍​នានា​ភ័យ​ញ័រអ្នក​ស្រុក​ភីលីស្ទីន​នាំ​គ្នា​ភ័យ​តក់‌ស្លុត

15 មេ‌ទ័ព​របស់​ស្រុក​អេដុម​នាំ​គ្នា​ញ័រ​រន្ធត់ទាហាន​ដ៏​អង់‌អាច​នៅ​ស្រុក​ម៉ូអាប់​ភិត‌ភ័យអ្នក​ស្រុក​កាណាន​ទាំង​អស់​ស្លុត​ស្មារតី។

16 ពួក​គេ​ព្រឺ​ខ្លាច និង​ភ័យ​រន្ធត់​យ៉ាង​ខ្លាំង។ ព្រះ‌អម្ចាស់​អើយពេល​ឃើញ​ព្រះ‌អង្គ​សម្តែង​ព្រះ‌បារមី​ដ៏​ខ្លាំង‌ក្លាពួក​គេ​ភាំង​ស្មារតី និយាយ​លែង​ចេញរហូត​ទាល់​តែ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ឆ្លង​ផុតគឺ​ប្រជា‌រាស្ត្រ​ដែល​ព្រះ‌អង្គ​បាន​លោះ​ឆ្លង​ផុត​ទៅ។

17 ព្រះ‌អម្ចាស់​អើយព្រះ‌អង្គ​នាំ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ទៅ​ដាក់​លើភ្នំ​ដែល​ជា​ចំណែក​មត៌ក​របស់​ព្រះ‌អង្គជា​កន្លែង​ដែល​ព្រះ‌អង្គ​បាន​រៀប‌ចំ​សម្រាប់​គង់​នៅ។ ព្រះ‌អម្ចាស់​អើយព្រះ‌អង្គ​បាន​សង់​ទី‌សក្ការៈ​រស់​ព្រះ‌អង្គ​ឡើងដោយ​ព្រះ‌ហស្ដ​ព្រះ‌អង្គ​ផ្ទាល់។