15 មេទ័ពរបស់ស្រុកអេដុមនាំគ្នាញ័ររន្ធត់ទាហានដ៏អង់អាចនៅស្រុកម៉ូអាប់ភិតភ័យអ្នកស្រុកកាណានទាំងអស់ស្លុតស្មារតី។
16 ពួកគេព្រឺខ្លាច និងភ័យរន្ធត់យ៉ាងខ្លាំង។ ព្រះអម្ចាស់អើយពេលឃើញព្រះអង្គសម្តែងព្រះបារមីដ៏ខ្លាំងក្លាពួកគេភាំងស្មារតី និយាយលែងចេញរហូតទាល់តែប្រជារាស្ត្ររបស់ព្រះអង្គឆ្លងផុតគឺប្រជារាស្ត្រដែលព្រះអង្គបានលោះឆ្លងផុតទៅ។
17 ព្រះអម្ចាស់អើយព្រះអង្គនាំប្រជារាស្ត្ររបស់ព្រះអង្គទៅដាក់លើភ្នំដែលជាចំណែកមត៌ករបស់ព្រះអង្គជាកន្លែងដែលព្រះអង្គបានរៀបចំសម្រាប់គង់នៅ។ ព្រះអម្ចាស់អើយព្រះអង្គបានសង់ទីសក្ការៈរស់ព្រះអង្គឡើងដោយព្រះហស្ដព្រះអង្គផ្ទាល់។
18 ព្រះអម្ចាស់នឹងគ្រងរាជ្យអស់កល្បជានិច្ចរហូតតរៀងទៅ។
19 ពេលដែលសេះរបស់ស្ដេចផារ៉ោនរទេះចំបាំង និងកងទ័ពសេះ ចូលទៅក្នុងសមុទ្រ ព្រះអម្ចាស់បានធ្វើឲ្យទឹកសមុទ្រហូរមកវិញគ្របពីលើពួកគេ តែជនជាតិអ៊ីស្រាអែលដើរតាមបាតសមុទ្រ។
20 ពេលនោះ ព្យាការិនីម៉ារាម ដែលជាបងស្រីរបស់លោកអើរ៉ុន ក៏កាន់ក្រាប់ ហើយស្ត្រីៗទាំងអស់ក៏ចេញទៅតាមគាត់ ទាំងវាយក្រាប់ និងនាំគ្នារាំ។
21 លោកស្រីម៉ារាមបន្លឺសំឡេងច្រៀងថា៖«ចូរច្រៀងថ្វាយព្រះអម្ចាស់ព្រះអង្គមានជ័យជំនះដ៏ត្រចះត្រចង់ព្រះអង្គបានធ្វើឲ្យសេះនិងទាហានដែលជិះលើវាលិចលង់ទៅក្នុងសមុទ្រ!»។