និក្ខមនំ 15:2-8 KHSV

2 ព្រះ‌អម្ចាស់​ជា​កម្លាំង​របស់​ទូលបង្គំទូលបង្គំ​សូម​ច្រៀង​ថ្វាយ​ព្រះ‌អង្គព្រះ‌អង្គ​សង្គ្រោះ​ទូលបង្គំព្រះ‌អង្គ​ជា​ព្រះ​របស់​ទូលបង្គំទូលបង្គំ​សូម​សរសើរ​តម្កើង​ព្រះ‌អង្គ។ព្រះ‌អង្គ​ជា​ព្រះ​នៃ​ឪពុក​របស់​ទូលបង្គំទូលបង្គំ​សូម​លើក​តម្កើង​ព្រះ‌អង្គ។

3 ព្រះ‌អម្ចាស់​ជា​វីរ‌បុរស​ដ៏​អង់‌អាចព្រះ‌អង្គ​មាន​ព្រះ‌នាម​ថា ព្រះ‌អម្ចាស់។

4 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​រទេះ​ចំបាំងនិង​កង‌ទ័ព​របស់​ស្ដេច​ផារ៉ោនវិនាស​នៅ​ក្នុង​សមុទ្រ។នាយ​ទាហាន​ដ៏​ខ្លាំង​ពូកែ​របស់​ជន‌ជាតិ​អេស៊ីបបាន​លង់​ក្នុង​សមុទ្រ​កក់។

5 ទឹក​សមុទ្រ​ក៏​គ្រប​ពី​លើ​ពួក​គេពួក​គេ​ធ្លាក់​ទៅ​ក្នុង​បាត​សមុទ្រ ដូច​ដុំ​ថ្ម។

6 ព្រះ‌អម្ចាស់​អើយ! ព្រះ‌អង្គ​មាន​ព្រះ‌បារមីដ៏​ថ្កុំ‌ថ្កើង​អស្ចារ្យ! ព្រះ‌អង្គ​កម្ទេច​ខ្មាំង​សត្រូវដោយ​ព្រះ‌បារមី​របស់​ព្រះ‌អង្គ។

7 ព្រះ‌អង្គ​ប្រកប​ដោយ​ព្រះ‌ចេស្ដា រុងរឿង‌ក្រៃ‌លែងព្រះ‌អង្គ​ផ្ដួល​រំលំ​អស់​អ្នក​ប្រឆាំង​នឹង​ព្រះ‌អង្គ។ពេល​ព្រះ‌ពិរោធ​របស់​ព្រះ‌អង្គ​ឆាប‌ឆេះ​ឡើងនោះ​ពួក​គេ​ត្រូវ​ឆេះ ដូច​ភ្លើង​ឆេះ​គំនរ​ចំបើង។

8 ពេល​ខ្យល់​របស់​ព្រះ‌អង្គ​បក់​បោក​មកផ្ទៃ​ទឹក​ក៏​មក​មូល​ផ្ដុំ​គ្នា រលក​សមុទ្រ​ងើប​ឡើងដូច​ទំនប់​ទឹក​ដែល​នៅ​ទី​ជម្រៅក៏​មក​កក‌កុញ​នៅ​បាត​សមុទ្រ​ដែរ។