4 ព្រះអង្គបានធ្វើឲ្យរទេះចំបាំងនិងកងទ័ពរបស់ស្ដេចផារ៉ោនវិនាសនៅក្នុងសមុទ្រ។នាយទាហានដ៏ខ្លាំងពូកែរបស់ជនជាតិអេស៊ីបបានលង់ក្នុងសមុទ្រកក់។
5 ទឹកសមុទ្រក៏គ្របពីលើពួកគេពួកគេធ្លាក់ទៅក្នុងបាតសមុទ្រ ដូចដុំថ្ម។
6 ព្រះអម្ចាស់អើយ! ព្រះអង្គមានព្រះបារមីដ៏ថ្កុំថ្កើងអស្ចារ្យ! ព្រះអង្គកម្ទេចខ្មាំងសត្រូវដោយព្រះបារមីរបស់ព្រះអង្គ។
7 ព្រះអង្គប្រកបដោយព្រះចេស្ដា រុងរឿងក្រៃលែងព្រះអង្គផ្ដួលរំលំអស់អ្នកប្រឆាំងនឹងព្រះអង្គ។ពេលព្រះពិរោធរបស់ព្រះអង្គឆាបឆេះឡើងនោះពួកគេត្រូវឆេះ ដូចភ្លើងឆេះគំនរចំបើង។
8 ពេលខ្យល់របស់ព្រះអង្គបក់បោកមកផ្ទៃទឹកក៏មកមូលផ្ដុំគ្នា រលកសមុទ្រងើបឡើងដូចទំនប់ទឹកដែលនៅទីជម្រៅក៏មកកកកុញនៅបាតសមុទ្រដែរ។
9 ខ្មាំងសត្រូវពោលថា: ខ្ញុំដេញតាមគេខ្ញុំនឹងតាមគេទាន់ខ្ញុំនឹងទទួលចំណែកជយភ័ណ្ឌយ៉ាងបរិបូណ៌ហូរហៀរខ្ញុំនឹងហូតដាវប្រហារជីវិតគេ។
10 ព្រះអង្គបានផ្លុំខ្យល់ ធ្វើឲ្យទឹកសមុទ្រគ្របទៅលើពួកគេ!ពួកគេលិចទៅក្នុងមហាសាគរ ដូចជាដុំសំណ។