24 លោកម៉ូសេធ្វើតាមសេចក្ដីទាំងប៉ុន្មាន ដែលឪពុកក្មេកទូន្មាន។
25 ក្នុងចំណោមជនជាតិអ៊ីស្រាអែលទាំងមូល លោកបានជ្រើសរើសមនុស្សមានសមត្ថភាព ហើយតែងតាំងពួកគេឲ្យទទួលខុសត្រូវលើប្រជាជន គឺឲ្យធ្វើជាមេក្រុមលើមនុស្សមួយពាន់នាក់ មេក្រុមលើមនុស្សមួយរយនាក់ មេក្រុមលើមនុស្សហាសិបនាក់ និងមេក្រុមលើមនុស្សដប់នាក់។
26 អ្នកទាំងនោះកាត់ក្ដីឲ្យប្រជាជនគ្រប់ពេលវេលា។ កិច្ចការណាសំខាន់ៗ ពួកគេបញ្ជូនមកលោកម៉ូសេ រីឯកិច្ចការតូចតាច ពួកគេកាត់ក្ដីខ្លួនឯង។
27 បន្ទាប់មក លោកម៉ូសេ និងឪពុកក្មេកលាគ្នា ហើយលោកយេត្រូវិលត្រឡប់ទៅស្រុករបស់គាត់វិញ។