1 សុភាសិតរបស់ព្រះបាទសាឡូម៉ូន។ កូនមានប្រាជ្ញារមែងធ្វើឲ្យឪពុកសប្បាយចិត្ត រីឯកូនខិលខូចធ្វើឲ្យម្ដាយព្រួយបារម្ភ។
2 ទ្រព្យដែលរកបានដោយទុច្ចរិតមិនធ្វើឲ្យចម្រុងចម្រើនឡើយ មានតែទ្រព្យរកបានដោយសុចរិតប៉ុណ្ណោះ ទើបសង្គ្រោះជីវិតបាន។
3 ព្រះអម្ចាស់មិនបណ្ដោយឲ្យមនុស្សសុចរិតអត់ឃ្លានទេ តែព្រះអង្គមិនបំពេញតាមការលោភលន់របស់មនុស្សទុច្ចរិតឡើយ។
4 មនុស្សខ្ជិលនាំឲ្យខ្លួនក្រ មនុស្សឧស្សាហ៍នាំឲ្យខ្លួនមាន។
5 អ្នកណាប្រមូលស្បៀងទុកនៅរដូវចម្រូត អ្នកនោះជាមនុស្សចេះគិតគូរ រីឯអ្នកដែលគិតតែដេកនៅរដូវចម្រូត ជាមនុស្សគួរឲ្យមើលងាយ។
6 មនុស្សសុចរិតរមែងទទួលពរ រីឯមនុស្សពាលតែងតែនិយាយបិទបាំងអំពើឃោរឃៅរបស់ខ្លួន។