6 មនុស្សសុចរិតរមែងទទួលពរ រីឯមនុស្សពាលតែងតែនិយាយបិទបាំងអំពើឃោរឃៅរបស់ខ្លួន។
7 គេតែងតែដឹងគុណមនុស្សសុចរិតជានិច្ច រីឯមនុស្សទុច្ចរិត សូម្បីតែឈ្មោះក៏គ្មាននរណានឹកឃើញផង។
8 មនុស្សមានប្រាជ្ញាតែងតែយកចិត្តទុកដាក់ស្ដាប់ដំបូន្មាន រីឯមនុស្សនិយាយទទឹងទទែងតែងតែរត់ទៅរកភាពអន្តរាយ។
9 អ្នកដើរតាមផ្លូវទៀងត្រង់តែងតែបានសុខសាន្ត រីឯអ្នកដើរតាមផ្លូវវៀចវេរ នឹងត្រូវគេរកមុខឃើញ។
10 អ្នកលាក់សេចក្ដីពិតរមែងធ្វើឲ្យអ្នកដទៃអំពល់ទុក្ខ រីឯមនុស្សនិយាយទទឹងទទែងតែងតែរត់ទៅរកភាពអន្តរាយ។
11 ពាក្យសម្ដីរបស់មនុស្សសុចរិតជាប្រភពនៃជីវិត រីឯមនុស្សពាលតែងតែនិយាយបិទបាំងអំពើឃោរឃៅរបស់ខ្លួន។
12 ចិត្តស្អប់រមែងបង្កជំលោះ រីឯចិត្តស្រឡាញ់រមែងគ្របបាំងកំហុសទាំងអស់។