25 ការខ្វល់ខ្វាយតែងតែធ្វើឲ្យមនុស្សបាក់កម្លាំងចិត្ត រីឯពាក្យទន់ភ្លន់តែងតែធ្វើឲ្យមានអំណរឡើងវិញ។
26 មនុស្សសុចរិតតែងតែនាំមិត្តសម្លាញ់របស់ខ្លួនឲ្យដើរតាមមាគ៌ាល្អ រីឯកិរិយារបស់មនុស្សអាក្រក់នាំឲ្យគេវង្វេងវិញ។
27 ព្រានកំជិលគ្មានសាច់អាំងទេ ចិត្តឧស្សាហ៍ជាសម្បត្តិដ៏មានតម្លៃរបស់មនុស្ស។
28 នៅក្នុងផ្លូវសុចរិតមានជីវិត ហើយផ្លូវនេះមិននាំមនុស្សទៅរកសេចក្ដីស្លាប់ឡើយ។