សុភាសិត 13:16-22 KHSV

16 មនុស្ស​ឆ្លាត​រមែង​គិត​មុន​នឹង​គូរ រីឯ​មនុស្ស​ខ្លៅ​តែងតែ​លាត​ត្រដាង​ភាព​ល្ងី‌ល្ងើ​របស់​ខ្លួន។

17 អ្នក​នាំ​សារ​ដែល​ជា​មនុស្ស​អាក្រក់ តែងតែ​ធ្លាក់​ខ្លួន​អន្តរាយ រីឯ​ទូត​ដ៏​ស្មោះ​ត្រង់​តែងតែ​នាំ​សេចក្ដី​សុខ។

18 អ្នក​ដែល​មិន​ទទួល​ការ​អប់រំ​រមែង​ធ្លាក់​ខ្លួន​ក្រ ហើយ​ត្រូវ​គេ​មើល‌ងាយ រីឯ​អ្នក​ដែល​សុខ​ចិត្ត​ទទួល​ការ​ស្ដី​ប្រដៅ តែងតែ​មាន​កិត្តិយស។

19 សេចក្ដី​ប៉ង‌ប្រាថ្នា​ដែល​បាន​សម្រេច រមែង​នាំ​ឲ្យ​សប្បាយ​ចិត្ត រីឯ​មនុស្ស​ខ្លៅ​មិន​ចូល​ចិត្ត​លះ‌បង់​គំនិត​អាក្រក់​របស់​ខ្លួន​ចោល​ទេ។

20 នៅ​ជា​មួយ​មនុស្ស​មាន​ប្រាជ្ញា​នាំ​ឲ្យ​ខ្លួន​មាន​ប្រាជ្ញា តែ​សេព‌គប់​ជា​មួយ​មនុស្ស​ខ្លៅ នាំ​ឲ្យ​ខ្លួន​ទៅ​ជា​មនុស្ស​អាក្រក់។

21 មនុស្ស​មាន​បាប​តែងតែ​ជួប​នឹង​ទុក្ខ​វេទនា រីឯ​មនុស្ស​សុចរិត​តែងតែ​ទទួល​សុភមង្គល​ទុក​ជា​រង្វាន់។

22 មនុស្ស​សប្បុរស​តែងតែ​មាន​មត៌ក​ទុក​ចែក​ឲ្យ​កូន​ចៅ រីឯ​មនុស្ស​បាប​តែងតែ​ប្រមូល​ទ្រព្យ​ទុក​សម្រាប់​មនុស្ស​សុចរិត។