សុភាសិត 15:15-21 KHSV

15 ចំពោះ​មនុស្ស​កំសត់​ទុគ៌ត ថ្ងៃ​ណា​ក៏​ជា​ថ្ងៃ​អាក្រក់​ដែរ រីឯ​មនុស្ស​សប្បាយ​ចិត្ត ថ្ងៃ​ណា​ក៏​ជា​ថ្ងៃ​បុណ្យ​ដែរ។

16 ក្រ​ទ្រព្យ​តែ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ប្រសើរ​ជាង​មាន​ទ្រព្យ​ច្រើន ហើយ​កើត​ទុក្ខ​កង្វល់។

17 កន្លែង​ណា​មាន​តែ​បន្លែ​បរិភោគ ហើយ​មាន​សេចក្ដី​ស្រឡាញ់ នោះ​ប្រសើរ​ជាង​កន្លែង​មាន​សាច់​បរិភោគ​យ៉ាង​ឆ្ងាញ់ តែ​មាន​ការ​ស្អប់​គ្នា។

18 មនុស្ស​ខឹង​ច្រើន​តែងតែ​បង្ក​ជំលោះ រីឯ​មនុស្ស​ដែល​ចេះ​អត់‌ធ្មត់​តែងតែ​សម្រុះ‌សម្រួល កុំ​ឲ្យ​មាន​ការ​ទាស់‌ទែង​គ្នា។

19 ផ្លូវ​របស់​មនុស្ស​ខ្ជិល​មាន​សុទ្ធ​តែ​បន្លា រីឯ​ផ្លូវ​របស់​មនុស្ស​ទៀង‌ត្រង់​រាប​ស្មើ​ល្អ។

20 កូន​មាន​ប្រាជ្ញា​ធ្វើ​ឲ្យ​ឪពុក​សប្បាយ​ចិត្ត រីឯ​កូន​ល្ងី‌ល្ងើ​តែងតែ​មើល‌ងាយ​ម្ដាយ។

21 មនុស្ស​មិន​ដឹង​ខុស​ត្រូវ​តែងតែ​សប្បាយ​ចិត្ត​នឹង​ភាព​ល្ងី‌ល្ងើ រីឯ​មនុស្ស​ចេះ​គិត​ពិចារណា​រមែង​ដើរ​តាម​ផ្លូវ​ទៀង‌ត្រង់។