សុភាសិត 15:24-30 KHSV

24 មនុស្ស​ចេះ​គិត‌គូរ​រមែង​ដើរ​តាម​ផ្លូវ​ដែល​ឡើង​ទៅ​រក​ជីវិត ហើយ​ចៀស‌វាង​ផ្លូវ​ដែល​ចុះ​ទៅ​រក​សេចក្ដី​ស្លាប់។

25 ព្រះ‌អម្ចាស់​រំលំ​ផ្ទះ​របស់​មនុស្ស​អំនួត តែ​ព្រះ‌អង្គ​ការពារ​ដី‌ធ្លី​របស់​ស្ត្រី​មេម៉ាយ។

26 ព្រះ‌អម្ចាស់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​គំនិត​អាក្រក់​ទេ តែ​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​ពាក្យ​ដែល​ហូរ​ចេញ​ពី​ចិត្ត​បរិសុទ្ធ។

27 មនុស្ស​លោភ‌លន់​តែងតែ​នាំ​ឲ្យ​មាន​វិបត្តិ​នៅ​ក្នុង​ខ្លួន រីឯ​អ្នក​ដែល​មិន​ព្រម​ទទួល​សំណូក រមែង​មាន​អាយុ​យឺន‌យូរ។

28 មនុស្ស​សុចរិត​តែងតែ​គិត​ពិចារណា​មុន​នឹង​ឆ្លើយ រីឯ​មនុស្ស​អាក្រក់​រមែង​និយាយ​មួល​បង្កាច់​ភ្លាមៗ។

29 ព្រះ‌អម្ចាស់​មិន​អើ‌ពើ​នឹង​មនុស្ស​អាក្រក់​ទេ តែ​ព្រះ‌អង្គ​ស្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​មនុស្ស​សុចរិត។

30 ទឹក​មុខ​ដែល​សម្តែង​សេចក្ដី​មេត្តា​រមែង​នាំ​ឲ្យ​មាន​អំណរ ហើយ​ដំណឹង‌ល្អ​រមែង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​កម្លាំង។