4 ពាក្យលើកទឹកចិត្តប្រៀបដូចជាដើមឈើផ្ដល់ជីវិត រីឯសម្ដីទ្រគោះបោះបោកនាំឲ្យធ្លាក់ទឹកចិត្ត។
5 មនុស្សល្ងីល្ងើតែងតែមើលងាយការប្រៀនប្រដៅរបស់ឪពុក រីឯអ្នកដែលស្ដាប់តាមពាក្យស្ដីប្រដៅជាមនុស្សឆ្លាត។
6 ផ្ទះរបស់មនុស្សសុចរិតតែងសម្បូណ៌សប្បាយ រីឯទ្រព្យដែលរកបានដោយអំពើអាក្រក់ រមែងនាំឲ្យកើតទុក្ខ។
7 សម្ដីរបស់អ្នកមានប្រាជ្ញារមែងបណ្ដុះបណ្ដាលចំណេះ រីឯមនុស្សខ្លៅវិញ មិនអាចបណ្ដុះបណ្ដាលបានទេ។
8 ព្រះអម្ចាស់មិនសព្វព្រះហឫទ័យនឹងយញ្ញបូជារបស់មនុស្សអាក្រក់ឡើយ តែព្រះអង្គទទួលពាក្យទូលអង្វររបស់មនុស្សទៀងត្រង់។
9 ព្រះអម្ចាស់មិនសព្វព្រះហឫទ័យនឹងផ្លូវរបស់មនុស្សអាក្រក់ទេ តែព្រះអង្គស្រឡាញ់អ្នកដែលស្វែងរកសេចក្ដីសុចរិត។
10 អ្នកដែលងាកចេញពីមាគ៌ាល្អរមែងទទួលទោសជាទម្ងន់ រីឯអ្នកដែលស្អប់ការស្ដីប្រដៅតែងតែស្លាប់។