21 អ្នកណាបង្កើតកូនល្ងីល្ងើ អ្នកនោះស្គាល់តែទុក្ខព្រួយ រីឯឪពុករបស់មនុស្សលេលាមិនដែលស្គាល់អំណរសប្បាយទេ។
22 ចិត្តសប្បាយរមែងនាំឲ្យជាសះស្បើយ រីឯចិត្តព្រួយរមែងធ្វើឲ្យរីងរៃ។
23 មនុស្សអាក្រក់លួចទទួលសំណូក ដើម្បីបង្ខូចយុត្តិធម៌។
24 ប្រាជ្ញារមែងនៅក្បែរមនុស្សឈ្លាសវៃ រីឯមនុស្សល្ងីល្ងើវិញ គិតតែពីសម្លឹងមើលអ្វីដែលខ្លួនឈោងមិនដល់។
25 កូនភ្លីភ្លើធ្វើឲ្យឪពុកព្រួយ និងធ្វើឲ្យម្ដាយសោកស្ដាយ។
26 ដាក់ទោសមនុស្សសុចរិតជាការមិនល្អទេ ហើយវាយមនុស្សថ្លៃថ្នូរ ព្រោះតែគេមានចិត្តទៀងត្រង់ក៏មិនល្អដែរ។
27 អ្នកណាទប់ពាក្យសម្ដីរបស់ខ្លួន អ្នកនោះជាមនុស្សចេះដឹង រីឯអ្នកតាំងចិត្តស្ងប់ស្ងៀមជាមនុស្សឈ្លាសវៃ។